×

ថាម៉េច វ៉ាន់នីឡា ធ្លាប់សារភាពស្នេហ៍ប្រាប់ ម៉ានិត?

កម្មវិធី “Bond for More Cambodia Night” ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានបង្កភាពភ្ញាក់ផ្អើលទៀតហើយកាលពីសប្ដាហ៍មុន ខណៈតារាកិត្តិយសស្រីរបស់យើងគឺកញ្ញា វ៉ាន់នីឡា បានទម្លាយអាថ៌កំបាំងមួយថា កញ្ញានិងតារាកិត្តិយសប្រុសគឺលោក ម៉ានិត ធ្លាប់ឆាតលេងជាមួយគ្នា ហើយលោកម៉ានិតបង្ហើបថាកញ្ញាវ៉ាន់នីឡាធ្លាប់ Comment លើគណនី IG របស់គាត់ថា ចង់រៀបការជាមួយគាត់។

តាមពិតទៅ ដៃគូចម្រៀងដ៏ល្បីល្បាញមួយនេះ បានទម្លាយថា វាគ្រាន់តែការលេងសើចប៉ុណ្ណោះ ដោយទំនាក់ទំនងរបស់ពួកគាត់ទាំងពីរមិនមានអ្វីលើសពីមិត្តភាពនោះឡើយ។

ជុំវិញសំណួរថាតើកញ្ញាវ៉ាន់នីឡា ធ្លាប់មានអ្នកសារភាពស្នេហ៍ប៉ុន្មាននាក់? កញ្ញាបានបញ្ជាក់ថា៖ “ច្រើន។ អ្នកសារភាពស្នេហ៍មានប្រហែលជា ៥នាក់ តែអ្នកដែលចង់សារភាពហើយខ្ញុំប្រាប់មិនឱ្យនិយាយមានច្រើនគ្នា”។ កញ្ញាបញ្ជាក់បន្តថា ដោយសារកញ្ញាមិនចង់មានស្នេហា។

ចំណែកលោកម៉ានិតវិញ បានឱ្យដឹងថា មនុស្សស្រីដែលលោកស្រឡាញ់ គឺសុទ្ធតែនៅក្នុងអត្ថន័យបទចម្រៀងរបស់គាត់ទាំងអស់។ លោកថា៖ “និយាយទៅមនុស្សស្រីដែលខ្ញុំស្រឡាញ់ទៅជាចម្រៀងខ្ញុំទាំងអស់។ គឺអត់ដែលបានសម្រេចទេ”។ តែមនុស្សស្រី២នាក់ដែលលោកចាំបំផុតគឺក្នុងបទចម្រៀងដែលមានចំណងជើងថា “មិត្តចេះប្រចណ្ឌ” និង “មានអីសួរអត់?”

កម្មវិធី Bond for More Cambodia Night មិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ ដោយមិនត្រឹមតែផ្ដល់នូវការកម្សាន្តតាមរយៈបទចម្រៀងបែបអាឃូស្ទិកយ៉ាងពីរោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជីកកកាយរឿងរ៉ាវរបស់តារាកិត្តិយសដែលចូលរួមក្នុងកម្មវិធីរបស់យើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ថែមទៀតផង។

ក្នុងកម្មវិធីកាលពីសប្ដាហ៍មុន កញ្ញា វ៉ាន់នីឡា បានបកស្រាយបទចម្រៀងទោលចំនួន២បទក្រោមចំណងជើងថា “ទៅចុះទៅចុះ” និង “អវត្តមានបងជាក្ដីសុខអូន” ។ រីឯលោក ម៉ានិត បានបកស្រាយបទចម្រៀង២បទគឺ “រឿងចាស់ៗ” និងបទ “ពេលបងបិទភ្នែក”។ បន្ទាប់មក តារាកិត្តិយសទាំងពីរដួង មានបទបកស្រាយរួមគ្នា២បទផងដែរ គឺបទ “Closer” និង “ស្នេហ៍អ្នកជិតខាង” ដែលលោកម៉ានិតបញ្ជាក់ថាជាបទចម្រៀងតំណាងឱ្យមិត្តភាពរបស់អ្នកទាំងពីររយៈពេល១០ឆ្នាំគត់។

Bond for More Cambodia Night មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨យប់តទៅ។

ប្រសិនបើបងប្អូនខកខានមិនបានទស្សនាវគ្គពិសេសណាមួយក្នុងកម្មវិធី Bond for More Cambodia Night កាលពីថ្ងៃសុក្រសប្ដាហ៍មុន សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង