ចិន៖ រឿងភាគបុរាណចិន “The Legend of Jewelry” ដំបូងឡើយត្រូវបានប្រកាសជាផ្លូវការថាតារាស្រី Zhao Lusi និងតារាប្រុស Liu Yuning គឺជាតួឯកប្រុសស្រីក្នុងរឿងភាគមួយនេះដែលនឹងចាប់ផ្តើមថតក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ពេលវេលាកាន់តែខិតជិតមកដល់ បែរនៅថ្ងៃទី ២៣ ខែតុលា ម្សិលមិញនេះពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើងនៅបណ្តាញសង្គម Weibo ថាតារាស្រី Zhao Lusi ត្រូវបានដកចេញពីតំណែងជាតួឯកស្រីក្នុងរឿងនេះ និងជំនួសមកវិញដោយតារាស្រី Zhang Ruonan។
ទោះជាយ៉ាងណានេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលអ្នកនិយមលេងបណ្តាញសង្គមចិននាំគ្នាចែករំលែកតគ្នាប៉ុណ្ណោះ យ៉ាងណាឱ្យប្រាកដមិនទាន់មានការប្រកាសជាផ្លូវការចំពោះពាក្យខ្សឹបខ្សាវនេះនៅឡើយ៕