![]()
កូរ៉េខាងត្បូង៖ Jisoo និង តារាសម្តែងប្រុស Ahn Bo Hyun បានប្រកាសទំនាក់ទំនងស្នេហាជាមួយគ្នាជាផ្លូវការកាលពីដើមខែសីហា កន្លងទៅដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ។ យ៉ាងណាមិញ អ្នកគាំទ្រតារាស្រី Jisoo មួយចំនួនក៏បានចូលរួមអបអរសាទរដល់នាងខណៈអ្នកគាំទ្រមួយចំនួនទៀតមិនពេញចិត្តនឹងដំណឹងមួយនេះឡើយដោយសារពួកគេយល់ថា Ahn Bo Hyun មិនស័ក្តសមជាមួយ Jisoo ឡើយមានកេរ្តិ៍ឈ្មោះរបស់តារាប្រុសរូបនេះល្បីមិនដល់ Jisoo។

ទំនាក់ទំនងដែលបានប្រកាសមិនទាន់បាន ៣ខែផង បែរនៅថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ សារព័ត៌មានបានចុះផ្សាយព្រោងព្រៀងថា អ្នកទាំង២ សម្រេចចិត្តបែកគ្នាហើយដោយមានការបញ្ជាក់ច្បាស់ពី YG ផងដែរ។ ទាក់ទិននឹងមូលហេតុដោយសារអ្នកទាំង ២មានភាពមមាញឹកនឹងការងារពេកទើបអ្នកទាំង ២សម្រេចប្តូរទំនាក់ទំនងមកជាសិស្សច្បងសិស្សប្អូននឹងគ្នាដូចមុនវិញ។

គួរបញ្ជាក់ដែរថា ក្រោយប្រកាសបែកគ្នាជាផ្លូវការ អ្នកគាំទ្រ Jisoo នាំគ្នាសប្បាយអរមិនស្ទើរឡើយដោយពួកគេនាំគ្នា Comments អបអរសាទរ និងថា Jisoo ធ្វើការសម្រេចចិត្តបែបនេះគឺត្រឹមត្រូវបំផុត។ ទោះជាយ៉ាងណា ក៏មានមតិខ្លះមានការមិនពេញចិត្តចំពោះអ្នកដែលមានមតិអវិជ្ជមានទៅលើ Ahn Bo Hyun ដោយពួកគេបានលើកជាចំងល់ថាតើតារាប្រុសរូបនេះបានធ្វើអ្វីខុសចំពោះ Jisoo ហេតុអ្វីនាំគ្នាស្អប់លោកខ្លាំងម្ល៉េះ?

បន្ថែមពីនេះទៀតសោតពួកគេក៏បានលើកឡើងថា ចាប់តាំងពីប្រកាសទំនាក់ទំនងស្នេហា រហូតដល់បែកគ្នាក៏មិនធ្លាប់មានព័ត៌មានអាស្រូវកើតឡើងដែរ ដូចនេះមិនមានអ្នកណាដឹងឡើយថាការបែកគ្នារវាងអ្នកទាំង ២អ្នកណាជាអ្នកសុំបែកមុន៕