
នៅក្នុងរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ កម្មវិធី Bond for More Cambodia Night ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាកិត្តិយសចំនួន ២ដួង ដែលប្រិយមិត្តធ្លាប់ស្គាល់ពួកគាត់តាមរយៈការបកស្រាយបទចម្រៀងប្រកបដោយថាមពល អមដោយការប្រើប្រាស់មនោសញ្ចេតនាដ៏ស៊ីជម្រៅ។
បងប្អូននឹងបានជួបជាមួយលោក នួន សុធារ័ក្ស និង លោក ឃី សុឃុន ដោយតារាកិត្តិយសទាំងពីរដួង នឹងរួមគ្នាឡើងមកអង្រួនអារម្មណ៍នៅលើវេទិកានៃកម្មវិធី Bond for More Cambodia Night តាមរយៈបទចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅចាក់ចំបេះដួងរបស់ទស្សនិកជន ពិសេសមិត្តៗយុវវ័យឱ្យលន្លង់លន្លោចទៅតាមមនោសញ្ចេតនានៅក្នុងបទចម្រៀងរបស់ពួកគាត់តែម្ដង។
លោក សុធារ័ក្ស និងលោក សុឃុន ពិតជាសក្តិសមជាដៃគូគ្នា ព្រោះសុទ្ធតែជាតារាចម្រៀងដែលមានសំឡេងធ្ងន់និងប្រកបដោយថាមពលដូចគ្នា។ ពួកគាត់នឹងបង្ហើរសំនៀងដ៏ពីរោះតាមរយៈការច្រៀងទោលនិងរួមគ្នា ច្បាស់ជាមិនធ្វើឱ្យបងប្អូនខកបំណងឡើយ។ មិនមែនមានតែប៉ុណ្ណឹងទេ! ពិធីករ យ៉ារ៉ូ និងពិធីការិនី សុភ័ក្រ កុសុមៈ ក៏បានត្រៀមសំណួរជាច្រើន ដែលបងប្អូនចង់ដឹងពីតារាកិត្តិយសរបស់យើងនៅក្នុងសប្ដាហ៍នេះផងដែរ។
ការកម្សាន្តអមដោយភាពសប្បាយរីករាយទាំងនេះ គឺមានតែមួយគត់នៅក្នុងកម្មវិធី Bond for More Cambodia Night ដែលមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨យប់តទៅ។
ដូច្នេះសូមបងប្អូនរង់ចាំទស្សនាកម្មវិធី Bond for More Cambodia Night នារាត្រីថ្ងៃសុក្រ ទី២៧ ខែតុលានេះ កុំបីខាន!
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
