![]()
អេស៉្បាញ៖ បន្ទាប់ពីបានចូលហ្វឹកហាត់នៅសាលាទាហានកាលពីខែសីហា កន្លងមកធ្វើឱ្យការបង្ហាញវត្តមានព្រះនាង Leonor កាន់តែតិចទៅៗដោយសារច្បាប់គ្រប់គ្រងក្នុងសាលាមានការតឹងតែងខ្លាំង។ យ៉ាងណាមិញ កាលពីសប្តាហ៍កន្លងទៅព្រះនាងដ៏ស្រស់ស្អាតរូបនេះបានបង្ហាញវត្តមានក្នុងកម្មវិធីជាមួយគ្រួសារជាខ្សែរាជវង្សដោយទទួលបានការកោតសរសើរពីរូបសម្រស់ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ។



ព្រះនាង Leonor ត្រូវបានគ្រប់គ្នាទទួលស្គាល់ថាពិតជាសក្តិសមនឹងឈ្មោះជាព្រះនាងដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេនៅអឺរ៉ុប។ មិនត្រឹមតែមានសម្រស់ទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែព្រះនាង Leonor ថែមទាំងមានចំណេះ និងអត្តចរិតពោរពេញដោយអំណាចសក្តិសមជាអ្នកដឹកនាំជាខ្លាំង។ គួរបញ្ជាក់ដែរថានៅថ្ងៃទី៣១ ខែតុលា ឆាប់ៗខាងមុខនេះគឺជាថ្ងៃដែលព្រះនាងឈានចូលវ័យ ១៨ឆ្នាំហើយ និងជាថ្ងៃដែលព្រះនាងត្រូវតែងតាំងជាម្ចាស់ក្សត្រិយ៍ដោយចូលកាន់កាប់ការងារក្នុងរាជវង្សជាផ្លូវការផងដែរ៕


