×

សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងរៀបចំពិធីភ្ជាប់ពាក្យដល់ពិធីការនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ស្អែកនេះ

ភ្នំពេញ៖ ដោយសារមួយរយៈចុងក្រោយនេះ ព័ត៌មានខ្សឹបខ្សាវទាក់ទិននឹងស្នេហារបស់ពិធីការនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន កំពុងផ្ទុះឡើងខ្លាំង រីឯសមីខ្លួនក៏បានបង្ហាញជាសាធារណៈបណ្តើរៗផងនោះ អ្នកគាំទ្រស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បាននាំគ្នាចូលរួមអបអរសាទរនាងជាច្រើនដោយពួកគេបានបង្ហាញអារម្មណ៍រំភើបជំនួសនាងកហូរហែ។


ខណៈពេលដែលគ្រប់គ្នាកំពុងជជែក និងចង់ដឹងថ្ងៃមង្គលរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយគូស្នេហ៍ បែរនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើគណនីហ្វេសបុកជាផ្លូវការថា “ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុសឌី ពេជ្រ និងកូនស្រីហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឱ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។


សម្តេចបានបញ្ជាក់ថាថ្ងៃស្អែក ២៧តុលា២០២៣ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ២២ខែធ្នូ២០២៣កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង