×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

G-Dragon កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង ញៀន

កូរ៉េខាងត្បូង៖ ថ្មីៗនេះព័ត៌មានកំពុងផ្ទុះឡើងខ្លាំងពាក់ព័ន្ធនឹងតារាចំរៀង G-Dragon ប្រើប្រាស់គ្រឿងញៀនកំពុងធ្វើឱ្យអ្នកគាំទ្រតារាប្រុសវ័យ ៣៥ឆ្នាំរូបនេះអន្ទះសាចង់ដឹងការពិតជាខ្លាំង។ យោងតាមសារព័ត៌មាន allkpop បានចុះផ្សាយថា ជនសង្ស័យ ៥នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់ក្នុងនោះ ៤នាក់ជាអ្នកប្រើប្រាស់ និងម្នាក់ទៀតជាអ្នកផ្គត់ផ្គង់។

(¼­¿ï=´º½º1) ±èÁøȯ ±âÀÚ = °¡¼ö Áöµå·¡°ï(G-DRAGON)ÀÌ 28ÀÏ ¿ÀÈÄ ¼­¿ï °­³²±¸ »ï¼ºµ¿¿¡¼­ ÁøÇàµÈ ‘BMW ´º XM’ Ãâ½Ã Çà»ç¿¡ Âü¼®ÇØ ±â³ä ÃÔ¿µÀ» ÇÏ°í ÀÖ´Ù. 2023.3.28/´º½º1


ករណីនេះត្រូវបានរាយការណ៍មកថា អ្នកផ្គត់ផ្គង់បានចែកចាយទៅដល់អ្នកប្រើប្រាស់លំដាប់ខ្ពស់លក្ខណៈភ្ញៀវពិសេសដែលត្រូវបានជួញដូរឱ្យនៅពេលយប់ ក្នុងនោះតារាប្រុស Lee Sun Gyun ត្រូវបានដឹងថាជាអតិថិជនប្រចាំផងដែរ។ ក្រោយព័ត៌មាននេះផ្ទុះឡើង អ្នកនិយមលេងបណ្តាញសង្គមបានក្រលេកទៅចាប់អារម្មណ៍អាការរបស់ G-Dragon ដែលបានបង្ហាញខ្លួននៅព្រលានយន្តហោះកាលពីអំឡុងខែ ឧសភា កន្លងទៅឃើញតារាប្រុសរូបនេះហាក់មានកាយវិការខុសប្រក្រតី ជាហេតុធ្វើឱ្យមហាជនប៉ាន់ស្មានថា ដោយសារថ្នាំញៀនធ្វើទុក្ខទើបធ្វើឱ្យ G-Dragon នៅមិនស្ងៀមបែបនេះ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធករណីថ្នាំញៀននេះដែរ ក្រៅពី Lee Sun Gyun និង G-Dragon ហើយក៏នៅមានតារាឯទៀតដែលប៉ូលិស Incheon កំពុងធ្វើការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង