×

អតីតភរិយា Wang Ferng អបអរ Zhang Ziyi ចំពោះការលែងលះរបស់អ្នកទាំង ២

ហុងកុង៖ បន្ទាប់ពី Zhang Ziyi បានប្រកាសលែងលះគ្នាជាផ្លូវការជាមួយស្វាមីដែលជាតារាចម្រៀង Wang Ferng និងកំពុងចាត់ចែកទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ Zhang Ziyi បានបញ្ជាក់នៅលើគណនី Weibo ថា រវាងអ្នកទាំង ២មិនមានអ្នកណាខុសអ្នកណាត្រូវឡើយ ការចែកផ្លូវគ្នាមិនមែនបានន័យថាសុទ្ធតែជារឿងផិតក្បត់នោះទេ ហើយនេះជាការសម្រេចចិត្តរបស់យើងទាំង ២ យើងសង្ឃឹមថាទាំងអស់គ្នានឹងនៅតែទទួលបានការគាំទ្រពួកយើង។

ទាក់ទិននឹងបញ្ហារវាងតារាប្រុសស្រីទាំង ២នេះអ្នកគាំទ្របានសង្កេតឃើញថាតារាប្រុស Wang Ferng លែងឃើញពាក់ចិញ្ចៀនរៀបការតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ម៉្លេះ។ តាមប្រវត្តិអាពាហ៍ពិពាហ៍របស់តារាចម្រៀង Wang Ferng នេះជាអាពាហ៍ពិពាហ៍លើកទី៣ ហើយ អំឡុងពេលដែលលោក និង Zhang Ziyi សម្រេចកាន់ដៃគ្នាសាងគ្រួសារ ឪពុកម្តាយខាងតារាស្រី Ziyi មិនព្រមទទួលអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ឡើយដោយសារតារាប្រុសរូបនេះធ្លាប់រៀបការ ២លើករួចមកហើយ ប៉ុន្តែក្រោយមកលោកព្យាយាមធ្វើល្អចំពោះគ្រួសារ Zhang Ziyi រហូតដល់គ្រប់គ្នាព្រមទទួលយកលោក។

គួរបញ្ជាក់ដែរថា ក្រោយ Zhang Ziyi ប្រកាសលែងលះជាមួយ Wang Ferng អតីតភរិយាទី ២របស់តារាប្រុសរូបនេះបានចូលរួមអបអរសាទរដល់ Zhang Ziyi ដោយនាងបានបញ្ជាក់ថា Wang Ferng គឺជាមនុស្សប្រុសម្នាក់ដែលសម្លឹងឃើញនារីណាម្នាក់ទុកជាមុន ទើបគេសម្រេចចិត្តបែកពីប្រពន្ធ ហើយនាងពិតជាសប្បាយចិត្តជំនួស Zhang Ziyi ដែលទីបំផុតនាងបានច្បាស់នឹងភ្នែកហើយបើទោះជាពេលវេលារស់នៅជាមួយគ្នាបានអូសបន្លាយដល់ ៨ឆ្នាំក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង