![]()
ភ្នំពេញ៖ ពិធីពិសាស្លាដក់កន្សែងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ បានប្រារព្ធឡើងនៅគេហដ្ឋានខាងស្រីក្រោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យសាធារណជនបានដឹងឮដើម្បីបញ្ចប់ពាក្យខ្សឹបខ្សាវរបស់មហាជន។







ពិធីពិសាស្លាដក់កន្សែងរបស់ពិធីការិនីល្បីឈ្មោះរូបនេះ បានប្រារព្ធឡើងយ៉ាងសាមញ្ញបំផុត ដោយមានមេបាគ្រួសារទាំងសងខាង បានចូលរួមដឹងឮតាមប្រពៃណី និងមានមិត្តរួមសិល្បៈមួយចំនួនផងដែរ។ ថ្ងៃដែលអ្នកគាំទ្រតារាស្រីរូបនេះ ទន្ទឹងរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ ពេលនេះបានមកដល់ជាហេតុធ្វើឱ្យពួកគេរំភើបចិត្តជំនួសតារាក្នុងដួងចិត្តរបស់ពួកគេដែលអាចរកបានដៃគូជីវិតសាងគ្រួសារបែបនេះ។



សម្រាប់ពិធីមង្គលវិញក៏នៅមិនយូរដែរ ដោយតាមរយៈការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាពិធីមង្គលការរបស់ ហ៊ិន ច័ន្ទនីរ័ត្ន នឹងប្រារព្ធឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។





គួរបញ្ជាក់ដែរថា សម្រាប់ពិធីពិសាស្លាដក់កន្សែងព្រឹកនេះ ត្រូវបានមហាជនលាន់មាត់សរសើរថាសាមញ្ញ និងថ្លៃថ្នូរ ដូចកេរ្តិ៍ឈ្មោះពិធីការិនីរូបនេះមិនដែលមានរឿងអាស្រូវផ្ទុះឡើងចាប់តាំងពីចូលសិល្បៈមកទល់ពេលបច្ចុប្បន្នផងដែរ៕