×

ព័ត៌មានខ្លះៗពីជីវិតរបស់អតីតតារាប្រុស Kris Wu នៅក្នុងពន្ធនាគារត្រូវបានទម្លាយ

ចិន: កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ សារព័ត៌មានQQ បានធ្វើការចុះផ្សាយថា បងប្អូនជីដូនមួយរបស់អតីតតារាប្រុស Kris Wu ដែលត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដោយសារស្រវឹងបង្កបញ្ហា និងបានជួប Kris Wu នៅក្នុងពន្ធនាគារបានបញ្ជាក់ព័ត៌មានមួយចំនួនពីជីវិតរបស់ Kris Wu នៅក្នុងពន្ធនាគាឱ្យដឹងថា៖


អ្នកទោសទាំងអស់ត្រូវគេងជុំគ្នា និងប្រើប្រាស់បន្ទប់ទឹក បន្ទប់ងូតទឹករួមគ្នា និងគ្មានការព្យាបាលជំងឺជាពិសេសនោះទេ។ Kris Wu ត្រូវបានអនុញ្ញាតិឱ្យទុកសក់វែង ជាធម្មតាលោកតែងលេងបាល់បោះ និងការងារដែលអតីតតារាប្រុសរូបនេះធ្វើគឺលោកបាននិពន្ធបទចម្រៀងជាមួយនឹងការគិតវិជ្ជមាន និងច្រៀង សម្តែងជាកម្មវិធីកម្សាន្តក្នុងនោះផងដែរ។


គួរបញ្ជាក់ដែរថា ក្រោយជាប់ពាក់ព័ន្ធករណីរំលោភអនិតិជនមក Kris Wu ត្រូវបានប៉ូលិសឃាត់ខ្លួនរហូតទីបំផុតត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ចាក់ថ្នាំបំបាត់ចំណង់ផ្លូវភេទ និងត្រូវបណ្តេញចេញពីប្រទេសចិនទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង