ភ្នំពេញ៖ “Laugh With Me” គឺជាកម្មវិធីថ្មីមួយទៀតហើយពីស្ថានីយទូរទស្សន៍ MyTV ដែលនឹងនាំអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយមិនចេះជិនណាយជាមួយតារាកិត្តិយសប្រុសស្រីល្បីៗ និងពិធីករ ពិធីការិនី ដែលនឹងចូលរួមលេងកម្សាន្តសប្បាយរួមគ្នាដែលនឹងញ៉ាំងបរិយាកាសក្នុងកម្មវិធីទាំងមូលឱ្យមានតែសំណើចតាំងពីដើមរហូតដល់ចប់។
ទស្សនិកជននឹងបានទស្សនាឈុតកំប្លែងខ្លី វគ្គសួរសំណួររសើប ការលេងហ្គេមសប្បាយៗ និងវគ្គពិន័យដល់ក្រុមដែលបានចាញ់ហ្គេមផងដែរ។ ក្នុងថ្ងៃបើកឆាកនៃកម្មវិធី ទស្សនិកជននឹងបានជួបជាមួយនឹងតារាសម្តែងស្រីដែលកំពុងមានប្រជាប្រិយភាព ហ្វាហ្វា ព្រះកាយច័ន្ទ លោកដួងសុខគា លោកយ៉ារ៉ូ និងលោក ឧត្តមវិវត្តិ៍ ដែលពួកគាត់ទាំង ៥រូប នឹងចូលខ្លួនមកអង្រួនកម្មវិធីទាំងមូលឱ្យមានតែសំណើចមិនចេះរីងស្ងួត។
ដូចនេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានូវកម្មវិធី “Laugh With Me” ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨-៩យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេសប៊ុក MyTV តែមួយគត់៕