
សប្ដាហ៍មុន កម្មវិធី Bond for More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានអញ្ជើញតារាកិត្តិយស២ដួង ដែលមានសំឡេងដ៏ក្រអួនក្រអៅ ដើម្បីឡើងមកបកស្រាយបទចម្រៀងយ៉ាងពីរោះនិងពោរពេញទៅដោយមនោសញ្ចេតនាស៊ីជម្រៅ នៅលើវេទិកាដ៏អស្ចារ្យនារាត្រីថ្ងៃសុក្រដែលពុំអាចបំភ្លេចបាន។

ជាការពិតណាស់ កាលពីយប់ថ្ងៃសុក្រ Bond for More Cambodia Night មានការចូលរួមពីសំណាក់តារាកិត្តិយស គឺ លោក ឃី សុឃុន និង លោក នួន សុធារ័ក្ស ដែលអ្នកទាំងពីរបានបកស្រាយបទចម្រៀងសរុបចំនួន ៦បទដែលសុទ្ធតែជាបទចម្រៀងបង្កប់ដោយអត្ថន័យឈឺចាប់។ អ្វីដែលបងប្អូនមិនអាចដកចិត្តបាននោះ គឺសំឡេងរបស់ពួកគាត់ចូលគ្នាបានល្អនៅក្នុងបទចម្រៀង ពិសេសសំឡេងមានថាមពល ហើយការបញ្ចូលអារម្មណ៍នៅក្នុងបទនីមួយៗ ធ្វើឱ្យវាកាន់តែលន្លង់លន្លោចថែមមួយកម្រិតទៀត។
២បទច្រៀងរួមគ្នារបស់តារាកិត្តិយសទាំងពីរដួង សុទ្ធតែជាបទចម្រៀងដ៏ពេញនិយមកាលពីជាង១ទសវត្សរ៍មុន ដោយមានចំណងជើងថា “ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា” និង “អារម្មណ៍ពេលខូចចិត្ត”។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ លោក ឃី សុឃុន និងលោក នួន សុធារ័ក្ស ក៏មានបទចម្រៀងទោលម្នាក់ ២បទទៀត ដើម្បីយកមកបំពេអារម្មណ៍របស់ទស្សនិកជនឱ្យរំសាយអស់នូវភាពនឿយហត់ នៅក្នុងរាត្រីដ៏វិសេសវិសាលនេះ។
អ្វីដែលកាន់តែពិសេសនោះ គឺ Bond for More Cambodia Night ក៏បានជីកកកាយពីរឿងរ៉ាវរបស់តារាកិត្តិយស ដែលបានអញ្ជើញចូលរួម ដើម្បីឱ្យបងប្អូនបានជ្រាបពីរឿងរ៉ាវជីវិតរបស់ពួកគាត់ទាំងនៅក្នុងនិងក្រៅវិថីសិល្បៈថែមទៀតផង។
ប្រសិនបើបងប្អូនខកខានពុំបានទស្សនាកម្មវិធី Bond for More Cambodia Night កាលពីសប្ដាហ៍មុន សូមចុចទស្សនាវីដេអូនេះ៖
Bond for More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

