
អតីតកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាចំនួន ២ដួង ដែលបងប្អូនតែងតែនឹកឃើញដល់ដៃគូចាស់មួយនេះពេលស្ដាប់បទ “ឈឺចាប់ស្របគ្នា” នឹងផ្ដល់កិត្តិយសយ៉ាងពិសេសនៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក “Bond for More Cambodia Night” ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ដើម្បីផ្ដល់អារម្មណ៍កម្សាន្តរីករាយជូនដល់ប្រិយមិត្តរបស់ MyTV នៅរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
អាន គុណកូឡា និង លី អ៊ីវ៉ាធីណា ដែលជាដៃគូគ្នានៅក្នុងបទចម្រៀងល្បីៗ កាលពីជាង ១ទសវត្សរ៍មុន បានណាត់គ្នានៅលើវេទិកាដ៏អស្ចារ្យរបស់ Bond for More Cambodia Night ដើម្បីបង្ហើរសំនៀងយ៉ាងពីរោះរណ្ដំ អមដោយក្រុមតន្ត្រីបែបអាឃូស្ទីកដ៏ប៉ិនប្រសប់ ធ្វើឱ្យបរិយាកាសនៅក្នុងរាត្រីថ្ងៃសុក្រដ៏ស្រស់ត្រកាលនេះជារាត្រីដែលមិនអាចបំភ្លេចបាន។
ប្រិយមិត្តច្បាស់ជាភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនរបស់អាយដលទាំងពីរ ខណៈពួកគាត់ក៏បានត្រៀមបទចម្រៀងពីរោះៗ និងពោរពេញដោយមនោសញ្ចេតនា ស្នេហា និងការឈឺចាប់ នៅក្នុងអត្ថន័យនៃបទចម្រៀងដែលធ្វើឱ្យបងប្អូននឹករឭកដល់រឿងរ៉ាវពីអតីតកាល ទោះបីជាវេលាបានកន្លងផុតទៅជាង ១០ឆ្នាំហើយក៏ដោយ។
Bond for More Cambodia Night មិនត្រឹមតែផ្ដល់ជូននូវការកម្សាន្តតាមរយៈការបកស្រាយបទចម្រៀងរបស់តារាកិត្តិយសល្បីល្បាញប្រចាំប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលាតត្រដាងនូវអាថ៌កំបាំងរបស់ពួកគាត់ទាំងក្នុងនិងក្រៅវិថីសិល្បៈ ដោយលោក យ៉ារ៉ូ ពូណម និងកញ្ញា សុភ័ក្រ កុសុមៈ បានត្រៀមសំណួរគួរឱ្យចាប់អារម្មណ៍និងចាក់ដោតជាច្រើន ដើម្បីសួរទៅកាន់តារាកិត្តិយសដែលអញ្ជើញចូលរួមក្នុងកម្មវិធីពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
តើបងប្អូននៅចាំបទចម្រៀងអ្វីខ្លះរបស់ អាន គុណកូឡា និង លី អ៊ីវ៉ាធីណា? តើពួកគាត់ នឹងមានបទចម្រៀងល្បីៗណាខ្លះដើម្បីយកមកបកស្រាយជូនបងប្អូន នៅក្នុងរាត្រីថ្ងៃសុក្រដ៏វិសេសវិសាលនេះ?
ប្រសិនបើចង់ជ្រាបច្បាស់ មានតែរង់ចាំទស្សនាការចាក់ផ្សាយកម្មវិធី Bond for More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER នាថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា វេលាម៉ោង ៨ យប់តទៅ កុំបីអាក់ខានឡើយ!
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”
