×

កំពុងស្ដាប់សុខៗស្រាប់តែ យ៉ារ៉ូ ហូរទឹកភ្នែកដោយមិនដឹងខ្លួននៅក្នុងកម្មវិធី Bond for More Cambodia Night

លោក យ៉ារ៉ូ បានយំដោយមិនដឹងខ្លួនអំឡុងពេលតារាកិត្តិយសបកស្រាយបទចម្រៀងមួយបទ នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond for More Cambodia Night របស់ស្ថានីយទូរទស្សន៍ MyTV កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន។

ប្រិយមិត្ត ពិសេសហ្វេនៗរបស់លោក យ៉ារ៉ូ ដែលជាពិធីករដ៏ឆ្នើមប្រចាំប្រទេសកម្ពុជា និងជាពិធីកររបស់ Bond for More Cambodia Night ច្បាស់ជាមានចម្ងល់ហើយ ព្រោះពួកគាត់មិនបានដឹងពីមូលហេតុដែលធ្វើឱ្យពិធីករសង្ហាដែលតែងតែបង្កភាពសប្បាយរីករាយជូនបងប្អូន បែរជាមានអារម្មណ៍ស្រងេះស្រងោចនៅពេលបានឮអត្ថន័យក្នុងបទចម្រៀងដែលមានចំណងជើងថា “ហត់” ដែលច្រៀងដោយលោក នួន សុធារ័ក្ស។

ជាការពិតបន្ទាប់ពីចប់កម្មវិធី លោក យ៉ារ៉ូ បានបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកជាមួយខ្លឹមសារដូច្នេះថា៖ “ទប់តឹងទ្រូង យំគេថាជោ មានតែពាក្យថាទ្រាំ តស៊ូទៀត”។

បន្ទាប់ពីមានការសរសេរអមដោយឃ្លីបចម្រៀងខ្លីរបស់ យ៉ារ៉ូ ក៏មានប្រិយមិត្តជាច្រើនបានចូលរួមបញ្ចេញជាមតិដើម្បីលើកទឹកចិត្តដល់គាត់ ហើយប្រិយមិត្តខ្លះទៀត បានបង្ហាញពីបទពិសោធដែលស្រដៀងនឹងអ្វីដែលយ៉ារ៉ូបានជួប នៅក្នុង Comment ផងដែរ។

បើចង់ដឹងថាអត្ថន័យក្នុងបទចម្រៀង “ហត់” ដែលបកស្រាយដោយលោក សុធារ័ក្ស ចាក់ដោតកម្រិតណា តោះសូមចុចទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៕


 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង