អ្នកនាង Irina Terehova គឺជាភរិយារបស់អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ។ នាងកើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៨៩ បច្ចុប្បន្នជាតារាម៉ូដែលកាណាដា និងជាពិធីការិនីទូរទស្សន៍ផងដែរ។
Terehova គឺជាជនអន្តោប្រវេសន៍ពីប្រទេសម៉ូដូវ៉ា ដែលបានទៅរស់នៅប្រទេសកាណាដាតាំងពីអាយុ១២ឆ្នាំ។ នាងត្រូវបានគេចាប់អារម្មណ៍នៅឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ក្នុងនាមជាអ្នកសរសេរប្លុកព័ត៌មាន Montreal MTL ។
ក្នុងឆ្នាំ២០១៦ នាងបានរៀបការជាមួយអ្នកប្រដាល់ជើងឯកពិភពលោក Lethwei លោក Dave Leduc នៅប្រទេសមីយ៉ាន់ម៉ា។ ៣ឆ្នាំក្រោយមក នាងបានចូលរួមក្នុងកម្មវិធី The Amazing Race Canada រដូវកាលទី៧ ជាមួយស្វាមី។
ជាការពិត នាងកើតនៅ Kishinev អតីតសាធារណរដ្ឋនៃសហភាពសូវៀត ដែលបច្ចុប្បន្នគឺប្រទេសម៉ូដូវ៉ា ដោយកើតក្នុងគ្រួសារតូចមួយដែលមានដើមកំណើតពីប្រទេសរុស្ស៊ី។ ក្នុងឆ្នាំ២០០១ នាងបានទៅកាន់ទីក្រុងម៉ុនត្រែល ប្រទេសកាណាដា។
Terehova បានជួបជាមួយ Dave Leduc នៅឆ្នាំ២០១៦ ហើយនៅខែតុលា ឆ្នាំដដែល នាងបានភ្ជាប់ពាក្យជាមួយ Dave ក្នុងទីក្រុងបាហ្គាន។ ពិធីមង្គលការរបស់អ្នកទាំងពីរធ្វើឡើងតាមប្រពៃណីជនជាតិភូមា នៅក្នុងទីក្រុងយ៉ានហ្គន ដែលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ។
ក្នុងនាមជាសរសេរប្លុក នាងក៏ធ្លាប់សរសេរពីក្បាច់គុនកុងហ្វូ និងក្បាច់គុនផ្សេងៗនៅលើពិភពលោកផងដែរ។ ជាក់ស្ដែងនាងបានសរសេរសម្រាប់លោក Jet Li ដែលជាតារាសម្ដែងដ៏ល្បីម្នាក់។
ត្រឡប់ទៅឆ្នាំ២០០៤ ក្នុងវ័យ១៥ឆ្នាំ Terehova បានចូលរួមក្នុងការប្រកួតបវរកញ្ញា Miss Soyus នៅកាណាដា និងបានគ្រងមកុដចំណាត់ថ្នាក់លេខ១៕
សូមជម្រាបថា បងប្អូនក៏អាចទស្សនាការប្រកួតគូជក់ចិត្តជាច្រើននៅក្នុងកម្មវិធី “ប្រដាល់គុនខ្មែរខារ៉ាបាវដណ្ដើមប្រាក់លាន” របស់ CBS ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាបពីម៉ោង ២រសៀលតទៅ!