×

អនាគតកូនក្រមុំ ហ៊ិន ច័ន្ទនីរ័ត្ន ញញឹមបិទមាត់មិនជិតក្រោយមិត្តរួមអាជីព និងគូដណ្តឹងពញាក់កម្មវិធីនេះឡើង

ភ្នំពេញ៖ ពេលវេលានៃថ្ងៃមង្គលរបស់ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែខិតជិតមកហើយដែលនឹងប្រារព្ធទៅនាចុងខែធ្នូ ខាងមុខនេះ។ មិនត្រឹមសាមីខ្លួនឡើយដែលរំភើបរីករាយនឹងថ្ងៃពិសេសមួយនេះ ប៉ុន្តែបើក្រលេកមើលអ្នកគាំទ្ររបស់តារាស្រីធ្មេញចំពឹសរូបនេះវិញក៏មិនចាញ់តារាក្នុងដួងចិត្តពួកគេដែរ រឹតតែជាភាពគួរឱ្យសប្បាយកាន់តែខ្លាំងជាងនេះទៅទៀតនោះគឺ មិនត្រឹមតែជោគជ័យលើវិថីសិល្បៈ និងស្នេហាប៉ុណ្ណោះទេ សូម្បីតែមិត្តរួមអាជីពក៏របស់តារាស្រីរូបនេះក៏ពោរពេញដោយភាពកក់ក្តៅដែលពួកគេមានចំពោះគ្នាផងដែរ។

មុនថ្ងៃមង្គលខិតមកដល់ មិត្តរួមអាជីពរបស់ ហ៊ិន ច័ន្ទនីរ័ត្ន បាននាំគ្នាពញាក់អារម្មណ៍នាងដោយពួកគេបានប្រារព្ធពិធីលាភាពនៅលីវដល់នាង មានទាំងអ្នកកាន់រ៉ូបពណ៌សខ្លីមួយដើម្បីឱ្យនាងផ្លាស់ប្តូរ មានទាំងអ្នកកាន់បូសក់កូនក្រមុំពណ៌សមួយទៀតផងដែរ និងកម្រងរូបភាពថ្ងៃភ្ជាប់ពាក្យធ្វើឱ្យ ហ៊ិន ច័ន្ទនីរ័ត្ន ភ្ញាក់ផ្អើល និងរំភើបដល់ញញឹមបិទមាត់មិនជិតឡើយ។ ចង់ដឹងថា តារាស្រីរូបនេះរំភើបចិត្តដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង