លោក អាន គុណកូឡា និងកញ្ញា លី អ៊ីវ៉ាធីណា ដែលជាកំពូលតារាចម្រៀងចំនួន២ដួងនិងជារៀមច្បងពោរពេញដោយបទពិសោធនៅលើវិថីសិល្បៈ បានរួមគ្នាមកបង្ហើរសំនៀងយ៉ាងពីរោះនៅក្នុងរាត្រីដ៏អស្ចារ្យ នៃកម្មវិធី Bond for More Cambodia Nightឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈតារាកិត្តិយសទាំងពីរដួង បានជ្រើសរើសឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ អំឡុងពេលសម្ដែងបទចម្រៀងរួមគ្នាពីរបទ ដែលសុទ្ធតែជាបទចម្រៀងល្បីល្បាញប្រចាំទសវត្សរ៍មុន។
ជាការពិត អ្នកទាំងពីរបានលើកយកបទចម្រៀង “ឈឺចាប់ស្របគ្នា” ដើម្បីយកមកបកស្រាយនៅលើវេទិកាដ៏ទាក់ទាញរបស់កម្មវិធី Bond for More Cambodia Night និងបានបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងការសម្ដែងដោយដាក់មនោសញ្ចេតនាយ៉ាងស៊ីជម្រៅក្នុងបទចម្រៀងមួយនេះ។
ជុំវិញការស្លៀកឈុតរៀបការនេះដែរ លោក អាន គុណកូឡា បានបង្ហើបពីមូលហេតុ ថា ពួកគាត់ចង់នាំអារម្មណ៍របស់ទស្សនិកជននៃកម្មវិធី Bond for More Cambodia Night ឱ្យត្រឡប់ទៅកាន់អតីតកាលដើម្បីរំឭកពីអនុស្សារីយ៍ល្អៗរបស់បងប្អូនកាលពីមុន។ មែនទែនទៅ លោក អាន គុណកូឡា និងកញ្ញា លីអ៊ីវ៉ាធីណា បានសម្ដែងរួមគ្នានៅក្នុង MV នៃបទ “ឈឺចាប់ស្របគ្នា” ដោយគ្រានោះពួកគាត់បានស្លៀកឈុតសម្លៀកបំពាក់រៀបការ ដែលមួយបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ពិសេសមិត្តៗយុវវ័យកាលពីជំនាន់នោះ។
ក្រៅពីបកស្រាយបទចម្រៀងមួយនេះ តារាកិត្តិយសទាំងពីរដួង ក៏នៅមានបទចម្រៀងរួមគ្នា ១បទនិងបទចម្រៀងទោលម្នាក់ ២បទទៀតផងដែរ។ ដូច្នេះ ប្រសិនបើបងប្អូនខកខានមិនបានស្ដាប់បទចម្រៀងណាមួយរបស់អាយដលទាំងពីរ ក្នុងកម្មវិធី Bond for More Cambodia Night កាលពីសប្ដាហ៍មុន បងប្អូនអាចចូលទៅទស្សនាតាមរយៈវីដេអូខាងក្រោមនេះ។
ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”