×

សឿ សុធារ៉ា ត្រលប់ទៅស្នាក់នៅក្នុងវត្តសាជាថ្មីដោយសារនឹកម្តាយពេក

ភ្នំពេញ៖ ម្តាយបានចែកឋានទៅអស់រយៈកាល ១ខួបទៅហើយ ប៉ុន្តែស្រាប់តែថ្មីៗនេះតារាសម្តែង សឿ សុធារ៉ា បានរត់ទៅវត្ត និងកោរសក់សាជាថ្មីដោយសារនៅនឹករឭកម្តាយពេក នេះបើយោងតាមការចែករំលែកវីដេអូរបស់លោក សាវិន ហ្វីលីព។

ទឹកចិត្តស្រលាញ់ម្តាយខ្លាំងរហូតធ្វើចិត្តមិនបានពេលត្រូវបាត់បង់ម្តាយភ្លាមៗកាលពីចុងខែតុលា ឆ្នាំ២០២២ កន្លងទៅបានធ្វើឱ្យតារាស្រីរូបនេះស្នាក់នៅក្នុងវត្តអស់មួយរយៈពេលកន្លងមកដើម្បីឱ្យចិត្តបានស្ងប់ស្ងាត់បន្តិចទើបនាងបន្តដំណើរជីវិតលើវិថីសិល្បៈដើម្បីបានប្រាក់មកដោះស្រាយជីវភាព។

ធ្មេចបើកៗ ១ឆ្នាំបានកន្លងផុតទៅប៉ុន្តែចិត្តអាល័យម្តាយនៅតែដិតជាប់ក្នុងចិត្តទើបបណ្តាលឱ្យ សឿ សុធារ៉ា ត្រលប់មកកោរសក់សាជាថ្មី និងស្នាក់នៅក្នុងវត្តមួយរយៈពេលក្នុងពេលបច្ចុប្បន្ននេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង