×

បង្ហាញរូបសិចស៊ីលើកនេះ អ្នកម្តាយវ័យ ៤៧ឆ្នាំ Ruby Lin ទទួលបានការកោតសរសើរមិនធម្មតា

តៃវ៉ាន់៖ ចេញរូបលើទស្សនាវដ្តីប្រចាំខែវិច្ឆិកា ឆ្នាំនេះតារាសម្តែងល្បីឈ្មោះ Ruby Lin ទទួលបានការកោតសរសើរមិនស្ទើរឡើយជាមួយឈុតរ៉ូបវែង ពណ៌ខ្មៅវាលក្លៀក ចំហរទ្រូងឃើញហើយពិតជាទាក់ទាញអ្នកគាំទ្រឱ្យលាន់មាត់សរសើរមិនស្ទើរឡើយ។

 

ទោះស្ថិតក្នុងវ័យ ៤៧ឆ្នាំហើយក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងដងខ្លួនស្រលូន និងសម្រស់ក្មេងជាងវ័យបើទោះជាពេលនេះនាងក្លាយជាម្តាយមួយរូបហើយក៏ដោយ។

ដោយសារតែសមត្ថភាពសិល្បៈពេញខ្លួន និងមានរូបសម្រស់នៅស្ថិតស្ថេរគ្មានប្រែប្រួលបែបនេះហើយ ទើបធ្វើឱ្យតារាស្រីរូបនេះនៅតែអាចឈរជើងបានយ៉ាងរឹងមាំលើវិថីសិល្បៈ និងសូម្បីការថតម៉ូតដាក់ក្នុងទស្សនាវដ្តីក៏ Ruby Lin អាចទាក់ទាញទីផ្សារបានទៀតផង។ ចង់ដឹងថា Ruby Lin ស្រស់ស្អាតខ្លាំងកម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង