×

វ៉ែនតាតម្លៃជិត ១ពាន់ដុល្លារត្រូវលក់អស់គ្មានសល់គ្រាន់តែ G-Dragon ពាក់ថ្ងៃបង្ហាញខ្លួនច្រានចោលរឿងអាស្រូវប្រើប្រាស់ថ្នាំ ញៀន

កូរ៉េខាងត្បូង៖ រឿងអាស្រូវព័ត៌មានដែលបានផ្ទុះឡើងថាតារារ៉េបល្បីឈ្មោះ G-Dragon ប្រើប្រាស់គ្រឿងញៀនបានធ្វើឱ្យអ្នកគាំទ្រតារាប្រុសរូបនេះទន្ទឹងរង់ចាំយ៉ាងអន្ទះសារង់ចាំការបកស្រាយដើម្បីឱ្យពួកគេអស់មន្ទិល។

ទីបំផុត G-Dragon បានបង្ហាញខ្លួនធ្វើតេស្តស្វែងរកសារជាតិញៀនដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន និងបានបកស្រាយច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងប៉ុន្មានបញ្ចប់ចម្ងល់គ្រប់គ្នាជាផ្លូវការ។ គ្រាន់តែបង្ហាញខ្លួនភ្លាម តារារ៉េបរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់មហាជនមិនតិចឡើយជាមួយការតុបតែងខ្លួនបែបចាស់ទុំ រួមជាមួយវ៉ែនតាស៊ុមពណ៌ខ្មៅ បានបន្ថែមភាពស្រស់សង្ហារបស់ G-Dragon ឱ្យកាន់តែមានភាពលេចធ្លោឡើងទ្វេដង។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ហេតុតែជាតារាដែលមានអ្នកគាំទ្រច្រើន ត្រឹមវ៉ែនតាមួយដែល G-Dragon ពាក់នៅថ្ងៃបង្ហាញខ្លួនបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួននោះត្រូវលក់ដាច់អស់គ្មានសល់បើទោះបីមើលទៅសាមញ្ញៗ និងមានតម្លៃជិត ១ពាន់ដុល្លារក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង