×

គង់ ចំរើន និង ឈីន រតនៈ ដៃគូមិនអាចខ្វះបានត្រៀមសាងភាពភ្ញាក់ផ្អើលក្នុងកម្មវិធីដ៏អស្ចារ្យ Bond for More Cambodia Night

កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond for More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នៅក្នុងរាត្រីថ្ងៃសុក្រ សប្ដាហ៍នេះ នឹងពាំនាំអារម្មណ៍របស់ទស្សនិកជនឱ្យទទួលបាននូវការកម្សាន្តដែលពុំអាចភ្លេចបាន ជាមួយនឹងវត្តមានរបស់តារាកិត្តិយសដ៏មានប្រជាប្រិយភាពចំនួនពីរដួង ដែលជាដៃគូដ៏ជិតស្និទ្ធមួយនៅលើវិថីសិល្បៈក្នុងប្រទេសកម្ពុជា។

ប្រិយមិត្ត នឹងបានជួបជាមួយវត្តមានរបស់លោក គង់ ចំរើន និង កញ្ញា ឈីន រតនៈ នៅលើវេទិកាដ៏ស្រស់ស្អាតនិងទាក់ទាញរបស់កម្មវិធី Bond for More Cambodia Night ព្រមទាំងវត្តមានរបស់លោក យ៉ារ៉ូ កញ្ញា សុភ័ក្រ កុសុមៈ និងពូណម ដែលនឹងរួមគ្នាញ៉ាំងបរិយាកាសនៃកម្មវិធីឱ្យមានភាពសប្បាយរីករាយ បន្ថែមលើការកម្សាន្តជាមួយនឹងការបកស្រាយបទចម្រៀងរបស់តារាកិត្តិយស។

នៅសប្ដាហ៍នេះ តារាកិត្តិយសទាំងពីរដួងរបស់ Bond for More Cambodia Night សុទ្ធសឹងតែមានសំឡេងធ្ងន់ ខ្ពស់ និងមានថាមពល ពិសេសបុរសសង្ហាមកពីខេត្តសៀមរាប លោក គង់ ចំរើន គឺជាតារាកិត្តិយសដែលមានវោហាសព្ទចាក់ទឹកមិនលិច ត្រៀមប៉ះជាមួយកំពូលពិធីករ ពិធីការិនី និងតារាកំប្លែងប្រចាំកម្មវិធី នារាត្រីថ្ងៃសុក្រដ៏វិសេសវិសាលនេះ ធានាថានឹងធ្វើឱ្យប្រិយមិត្តផ្ទុះសំណើចជាក់ជាពុំខានឡើយ។

ចាំមើលថាតើតារាកិត្តិយសទាំងពីរដួង នឹងមានបទចម្រៀងពីរោះៗអ្វីខ្លះដើម្បីមកចែកជូនប្រិយមិត្ត Bond For More Cambodia Night សណ្ដាប់នៅសប្ដាហ៍នេះ? ដូច្នេះ មានតែរង់ចាំទស្សនាទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នារាត្រីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង