
ចិន៖ ជឿថាអ្នកនិយមលេងបណ្តាញសង្គមប្រាកដជាធ្លាប់បានឃើញវីដេអូលក់ទំនិញអនឡាញរបស់ស្រីស្អាតម្នាក់របស់ចិនរហូតធ្វើឱ្យអ្នកលក់អនឡាញ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាថតវីដេអូធ្វើតម្រាប់តាមដោយសារការលក់របស់ស្រីស្អាតរូបនេះមានភាពខុសប្លែកពីគេដែលជាទីគួរឱ្យចាប់អារម្មណ៍។
ថ្ងៃនេះ Pluskh នឹងនាំគ្នាអារម្មណ៍អ្នកទាំងអស់គ្នាទៅដឹងថា តើស្រីស្អាតរូបនេះមានឈ្មោះអ្វី និងទទួលបានចំណូលក្នុងកម្រិតណាពីការលក់របស់នាង។

អ្នកលក់ទំនិញអនឡាញដែលកំពុងទទួលបានការចាប់អារម្មណ៍រូបនេះមានឈ្មោះ Zheng Xiang Xiang បានចាប់មុខរបរមួយនេះតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ប៉ុន្តែ ប្រជាប្រិយភាពរបស់នាងបានស្ទុះឡើងខ្លាំងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ កន្លងទៅជាមួយការ Live លក់ទំនិញមួយដោយប្រើរយៈពេលត្រឹម ៣វិនាទីប្រាប់តែតម្លៃប៉ុណ្ណោះ មិនមានរៀបរាប់អ្វីផ្សេងឡើយ។
ក្នុងនោះមានជំនួយការរបស់នាងចាំបោះទំនិញឱ្យ រីឯនាងជាអ្នកទទួល និងប្រាប់តម្លៃរួចក៏បោះចេញទៅវិញដើម្បីទទួលទំនិញថ្មីពីជំនួយការនាងបន្ត។ ទោះបីជាការលក់របស់ Xiang Xiang មានរយៈពេលខ្លី និងមិនមានផ្សព្វផ្សាយអ្វីច្រើន ប៉ុន្តែគ្រប់គ្នាអាចនឹងភ្ញាក់ផ្អើលដោយស្រីស្អាតរូបនេះអាចលក់ទំនិញរបស់នាងរហូតដល់រាប់លានទំនិញឯណោះ។

ការចំណាយពេលតិចក្នុងការលក់ មិននិយាយរៀបរាប់ច្រើនផងនោះធ្វើឱ្យ Xiang Xiang អាចរកចំណូលបានកាលពីសប្តាហ៍មុននេះរហូតដល់ជាង ១៣លានដុល្លារត្រឹមរយៈពេល ៧ថ្ងៃដែលចំណូលមួយនេះពិតជាខ្ពស់លើសពីការរំពឹងទុក ក្រលេកទៅចាប់អារម្មណ៍ពីតម្លៃវិញខ្ពស់បំផុតត្រឹម ១០យ័នតែប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា ក្រោយពីទទួលបានជោគជ័យជាមួយវិស័យលក់ទំនិញអនឡាញនេះមក ប្រជាប្រិយភាពរបស់ Xiang Xiang មានភាពលេចធ្លោរហូតទទួលបាន Followers ១លាននាក់ផងដែរ៕