×

សាហាវពេកហើយ! តារាកិត្តិយសរបស់ Bond for More Cambodia Night គាំងជាមួយសំណួរចាក់ដោតរបស់យ៉ារ៉ូ និងកុសុមៈ

ក្នុងកម្មវិធី Bond for More Cambodia Night របស់ស្ថានីយទូរទស្សន៍ MyTV ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ប្រិយមិត្តតែងតែផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់ ជាមួយនឹងភាពក្រមិចក្រមើមនិងកំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនីដែលជាដៃគូកំពូលកូរ ប៉ះជាមួយនឹងតារាកិត្តិយសដែលពោរពេញដោយវោហាសព្ទមិនឱ្យចាញ់គ្នាឡើយ។

ពិតណាស់ កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន លោក យ៉ារ៉ូ ពូណម និងកញ្ញា សុភ័ក្រ កុសុមៈ ដែលជាម្ចាស់ផ្ទះនៃកម្មវិធីតន្ត្រីបែបអាឃូស្ទីករបស់ MyTV នេះ បានទទួលយ៉ាងរាក់ទាក់នូវភ្ញៀវកិត្តិយសពីររូប ដែលជាដៃគូគ្នានៅលើវិថីសិល្បៈអស់រយៈពេលយូរគួរសមផងដែរ។ អ្នកទាំងពីរគឺ លោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា។

តារាកិត្តិយសម្នាក់ៗ បានជ្រើសរើសបទចម្រៀងដ៏ពេញនិយមនៅក្នុងស្រទាប់យុវវ័យចំនួន ២បទ ដើម្បីបកស្រាយជូនប្រិយមិត្តនៅក្នុងរាត្រីដ៏វិសេសវិសាលនៃកម្មវិធី Bond for More Cambodia Night ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏បានច្រៀងរួមគ្នាចំនួន ២ បទទៀត ដែលបទនីមួយៗរបស់ពួកគាត់សុទ្ធតែជាបទចម្រៀងពោរពេញដោយមនោសញ្ចេតនា និងការសម្ដែងនូវផ្ទាំងទស្សនីយភាពកម្សាន្តជូនដល់បងប្អូន ឱ្យបំបាត់អស់នូវភាពនឿយហត់។

អ្វីដែលពិសេសថែមទៀតនោះ ក្នុងកម្មវិធី ពិធីករនិងពិធីការិនីទាំងពីរ បានសួរសំណួរចាក់ចោតជាច្រើន ដែលធ្វើឱ្យលោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ស្ទើរតែគាំងរកពាក្យថ្លែងមិនត្រូវ។ បើចង់ដឹងថា តើសំណួររបស់ពួកគាត់សាហាវកម្រិតណា តោះទៅទស្សនាវីដេអូនៅខាងក្រោម។ ប្រិយមិត្ត ក៏អាចស្ដាប់នូវបទចម្រៀងទាំង ៦បទរបស់តារាកិត្តិយសទាំងពីរដួងផងដែរ។

Bond for More Cambodia Night ចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង