ភ្នំពេញ៖ ចុងភៅល្បីឈ្មោះ Marco Bruschweiler ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាឪពុករបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លីសា សមាជិកក្រុម BLACKPINK បានបង្ហាញវត្តមាននៅអង្គការ PSE កម្ពុជាដែលលោកបានចូលរួមចែករំលែកបទពិសោធន៍ក្នុងនាមជាចុងភៅម្នាក់ និងជាពិសេសលោកបានចម្អិនម្ហូបថ្ងៃត្រង់បែបប្រទេសស្វីសនៅក្នុង Lotus Blanc ជាមួយសិស្ស និងគ្រូបណ្តុះបណ្តាលរបស់ពួកគេទៀតផង។
ជាមួយគ្នានេះដែរ លីសា ក៏បានចែករំលែកនូវក្តីស្រលាញ់តាមរយៈឪពុក ថែមទាំងបានចូលរួមជាជំនួយផ្ទាល់ខ្លួនមកកាន់យុទ្ធនាការសប្បុរសធម៌ និងបានលើកទឹកចិត្តទៅកាន់សិស្សនិស្សិត ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួននៅកម្ពុជាទាំងអស់ផងដែរ។
គួរបញ្ជាក់ដែរថា ការទទួលស្វាគមន៍នេះត្រូវបានអង្គការ PSE ឱ្យដឹងថា មានការចូលរួមក្រោមវត្តមានក្រុមការងារនៃអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីរយៈពេលពេញមួយសប្តាហ៍ដែលក្នុងចំណោមក្រុមការងារប្រទេសស្វីសក្នុងនោះគឺមានវត្តមានរបស់ចុងភៅ Marco Bruschweiler ដែលត្រូវបានស្គាល់ថាជាឪពុករបស់ លីសា នេះតែម្តង៕