![]()
ថៃ៖ មិត្តភាពរវាងតារាសម្តែង Kimberley និង Ann Thongprasom ពិតជាគួរឱ្យកោតសរសើររហូតសូម្បីពិធីមង្គលរបស់ Kimberley និង Mark Prin ដែលបានប្រារព្ធឡើងនៅប្រទេសថៃជាមួយវត្តមានតារាល្បីៗជាច្រើនបានចូលរួមផងនោះ Ann ហ៊ានបោះលុយ ១លានបាតប្រមាណជាង ២ម៉ឺនដុល្លារដើម្បីច្នៃសួនផ្កាដ៏ស្រស់ស្អាតមួយជាចំណងដៃដល់ Mark និង Kim រហូតធ្វើឱ្យពិធីមួយនេះប្រៀបដូចឋានសួគ៌ក្រោមមេឃអ៊ីចឹង។

សួនផ្កាដែលតុបតែងឡើងដោយផ្កាកូលាបពណ៌សចំនួន ១ម៉ឺនទងបានលេចចេញជារូបរាងក្នុងថ្ងៃមង្គលរបស់ Mark និង Kim កាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានក្លាយជាកន្លែងដែលភ្ញៀវអាចផ្តិតរូបទុកជាអនុស្សាហ៍បានយ៉ាងស្រស់ស្អាត ជាមួយបរិយាកាសសប្បាយមួយអស់ដៃនារាត្រីនោះទាំងកូនក្រមុំកូនកំលោះ និងភ្ញៀវកិត្តិយសផងដែរ។ ចង់ដឹងថា សួនផ្កាកូលាបពណ៌សតុបតែងឡើងក្នុងពិធីមង្គលការរបស់ Mark និង Kim ស្រស់ស្អាតដល់កម្រិតណាតោះទៅទស្សនារូបភាពទាំងអស់គ្នា៕
