×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

វ៉ាវ! សប្ដាហ៍នេះ Bond for More Cambodia Night ដឹងតែមានរឿងស្វីតៗពេញវេទិកាហើយដោយសារវត្តមានតារាកិត្តិយសពីររូបនេះ

កម្មវិធី Bond for More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នៅក្នុងសប្ដាហ៍នេះ ប្រាកដជាធ្វើឱ្យប្រិយមិត្ត ពិសេសហ្វេនៗលើសជាតិស្ករជាក់ជាមិនខានឡើយ ដោយសារតែការអញ្ជើញចូលរួមរបស់តារាកិត្តិយសដែលជាគូដណ្ដឹងនឹងគ្នា បានត្រៀមឡើងមកបង្ហាញអាថ៌កំបាំងពីទំនាក់ទំនងស្នេហា និងបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្ដំជូនដល់បងប្អូនដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER ។

សម្រាប់សប្ដាហ៍ទី៦ នៃកម្មវិធី Bond for More Cambodia Night ប្រិយមិត្តនឹងបានជួបជាមួយតារាកិត្តិយស គឺលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ដែលបងប្អូនធ្លាប់តែឃើញពួកគាត់សម្ដែងរួមគ្នា ឬចេញមុខនៅក្នុងបណ្ដាញសង្គមនានាដើម្បីបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ពួកគាត់ជាសាធារណៈ។ យ៉ាងណាមិញ នៅរាត្រីថ្ងៃសុក្រនេះ អ្នកទាំងពីរនឹងធ្វើឱ្យបងប្អូនញញឹមបិទមាត់មិនជិតជាមួយនឹងការបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏ពិសេសនៅលើវេទិកានៃកម្មវិធីតន្ត្រីបែបអាឃូស្ទីករបស់ MyTV ។

ច្បាស់ណាស់ អ្នកទាំងពីរនឹងលើកយកនូវបទចម្រៀងដែលបង្កប់ដោយអត្ថន័យស្នេហាស៊ីជម្រៅ ដើម្បីមកបកស្រាយជូនប្រិយមិត្តបានសណ្ដាប់ ក្នុងរាត្រីដ៏វិសេសវិសាលមួយនេះ។ ជាមួយគ្នានេះដែរ ពិធីករ និងពិធីការិនីដែលពោរពេញដោយវោហាសព្ទ លោក យ៉ារ៉ូ កញ្ញា សុភ័ក្រ កុសុមៈ រួមទាំងតារាកំប្លែងពហុជំនាញ ពូណម បានត្រៀមសំណួរដ៏ព្រឺព្រួចជាច្រើនដើម្បីគាស់កកាយនូវអាថ៌កំបាំងរបស់តារាកិត្តិយសទាំងពីរឱ្យបងប្អូនដែលកំពុងអន្ទះសា បានដឹងនិងជ្រាបកាន់តែច្បាស់ផងដែរ។

សូមកុំឱ្យភាពសប្បាយរីករាយទាំងនេះរំលងផុតទៅឱ្យសោះ! ទស្សនាកម្មវិធី Bond for More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នៅយប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង