×

ឌីជេសូដា សរសើរម្ហូបខ្មែរថាឆ្ងាញ់មិនដាច់ពីមាត់ជាមួយមុខម្ហូប និងបង្អែមជាច្រើនមុខ

ភ្នំពេញ៖ វត្តមានរបស់ ឌីជេសូដា ដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពបានមកដល់ទឹកដីប្រទេសកម្ពុជា ធ្វើឱ្យអ្នកគាំទ្រស្រីស្អាតរូបនេះរំភើបមិនស្ទើរឡើយ។ បើទោះជានេះមិនមែនជាលើកទីមួយដែលស្រីស្អាតរូបនេះបានមកដល់កម្ពុជាក៏ពិតមែន ប៉ុន្តែឌីជេសូដា នៅតែបង្ហាញអារម្មណ៍រំជើបរំជួលរាល់ពេលដែលបានឈានជើងមកដល់ទឹកដីអច្ឆរិយកម្ពុជានេះ។

ក្រៅពីបង្ហាញវីដេអូក្នុងឈុតសម្លៀកបំពាក់បុរាណដ៏ស្រស់ស្អាតហើយនោះ ថ្មីៗនេះអ្នកគាំទ្រនៅកម្ពុជាកំពុងចាប់អារម្មណ៍ជាមួយនឹងវីដេអូមួយដែល ឌីជេសូដា បានភ្លក់មុខម្ហូបខ្មែរជាច្រើនមុខភ្ជាប់ជាមួយឃ្លាដែលមានន័យសរសើរផងដែរថា “ម្ហូបខ្មែរពិតជាឆ្ងាញ់ខ្លាំង”។

ជាមួយគ្នានេះដែរ អ្នកគាំទ្រកម្ពុជាជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងអរគុណដល់ឌីជេសូដា ជាខ្លាំងដែលនាងបានលើកយកវប្បធម៌ ប្រពៃណីរបស់កម្ពុជាទៅផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់នាងដែលមានអ្នកតាមដានរហូតដល់ ១០លាននាក់ឯណោះនៅទូទាំងពិភពលោក។

គួរបញ្ជាក់ដែរថា ជាការចូលរួមផ្សព្វផ្សាយនូវម្ហូបខ្មែរប្លែកៗជាច្រើនមុខទៀត CBS ក៏មានកម្មវិធីមួយចំនួនទាក់ទងនឹងមុខម្ហូបដែលគ្រប់គ្នាអាចធ្វើញ៉ាំជុំគ្រួសារផងដែរ ក្នុងនោះមានដូចជា Chef Race by IZE, Mister Chef Khmer និង Table for Two ជាដើម។

“កម្មវិធី Chef Race by IZE មានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១១ ព្រឹកដល់ ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុក Chef Race by IZE”៕

ទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE៖ https://www.facebook.com/ChefRace.byIZE

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង