×

Nonkul បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងជាមួយ Aff Taksaorn ដោយអះអាងថាអាយុខុសគ្នាច្រើនមិនមានបញ្ហា

ថៃ៖ ពាក្យចចាមអារ៉ាមរវាងតារាប្រុសវ័យ ២៧ឆ្នាំ Nonkul និងតារាស្រី Aff Taksaorn បានផ្ទុះឡើងក្រោយអ្នកទាំង ២ រួមការងារជាមួយគ្នាកន្លងមក ដែលវត្តមានរបស់ Non បាននៅក្បែរ Aff រាល់ពេលដែលជាក់ស្តែងកាលពីពិធីបុណ្យសពឪពុករបស់ Aff ក៏មាន Non នៅទីនោះសម្រាប់តារាស្រីវ័យ ៤៣ឆ្នាំរូបនេះផងដែរ។

រហូតកាលពីសប្តាហ៍មុននៅក្នុងបទសម្ភាសមួយ Non បានបញ្ជាក់ច្បាស់ៗថា ដោយសារគម្លាតអាយុខុសគ្នាដល់ ១៦ឆ្នាំទើបពួកគេគិតថារាប់អានគ្នាជាបងប្អូន ប៉ុន្តែយូរៗទៅបែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាដោយមិនដឹងខ្លួនទៅវិញ។

រំឭកទៅអំឡុងពេលកំពុងថតរឿង Non ឈឺហើយពេលនោះ Aff បានយករបស់ប្រើប្រាស់ និងទៅសួរសុខទុក្ខលោករហូតធ្វើឱ្យលោកមានអារម្មណ៍កក់ក្តៅជាខ្លាំង។ Non បានបញ្ជាក់ច្បាស់ថា មនុស្សស្រីមានអាយុច្រើនជាងខាងប្រុសមិនមានអ្វីអាក្រក់ឡើយ ឱ្យតែយល់ពីគ្នានោះគ្រប់យ៉ាងនឹងមិនមានបញ្ហាឡើយ។

គួរបញ្ជាក់ថា Aff ធ្លាប់រៀបការជាមួយនឹងសេដ្ឋី Songkran ប៉ុន្តែក្រោយមកក៏លែងលះគ្នាដោយសារអតីតស្វាមីតារាស្រីរូបនេះមានជនទី ៣ក្បត់ចិត្ត Aff៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង