×

អវត្តមានរបស់ Ahyeon សមាជិកក្រុម Baby Monster អ្នកគាំទ្របានត្រឹមសោកស្តាយ

កូរ៉េខាងត្បូង៖ ការចម្រាញ់រកបេក្ខនារីជាច្រើនដំណាក់កាលទម្រាំដល់វគ្គផ្តាច់ព្រ័ត្រដើម្បីបង្កើតក្រុម Baby Monster ត្រៀមប្រឡូកវិស័យ kpop របស់ផលិតកម្ម YG ទីបំផុតស្រីស្អាត ៧នាក់ត្រូវបានជ្រើសរើសជាផ្លូវការ ប៉ុន្តែថ្មីៗនេះបែរអ្នកគាំទ្រវិស័យ Kpop មានការសោកស្តាយបំផុតក្រោយ Ahyeon បានដកខ្លួនដែលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញនេះផលិតកម្ម YG បានប្រកាសជាផ្លូវការថា បទចម្រៀងរបស់ Baby Monster ដែលនឹងត្រៀមចេញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះមានតែសមាជិក ៦នាក់ប៉ុណ្ណោះក្នុងនោះមានដូចជា Ruka, Pharita, Asa, Haram, Rora និង Chiquita។ រីឯ Ahyeon បានសម្រេចចិត្តដកខ្លួនដោយសារមានបញ្ហាសុខភាព។

ជាមួយគ្នានេះផងដែរ ផលិតកម្ម YG បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងដែល និងមានតែជូនពរដល់ Ahyeon ឱ្យឆាប់ជាសះស្បើយពីជំងឺប៉ុណ្ណោះ។ ខណៈពេលដែលក្រុម BLACKPINK មិនទាន់មានព័ត៌មានជាក់លាក់ណាមួយពីការបន្តកុងត្រា និងមិនទាន់មានការប្រកាសផ្ទាល់ពី YG ផងនោះ ពេលនេះសមាជិកថ្មីរបស់ក្រុម Baby Monster ត្រូវបានដកខ្លួនចេញម្នាក់ជាហេតុធ្វើឱ្យមហាជននាំគ្នាជជែកវិភាគពេញបណ្តាញសង្គមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង