×

គ្រាន់តែខួបស្រលាញ់គ្នាបាន ៦ឆ្នាំ Ter រៀបចំប៉ុណ្ណឹងហើយ ទម្រាំពេលសុំ Maidavikah រៀបការទៀតមិនដឹងអឹកធឹកប៉ុណ្ណា

ថៃ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ Ter បានរៀបចំតុបតែងកុលាបសពីមុខជណ្តើរប្រៀបដូចសួនផ្កាដ៏ស្រស់ស្អាតមួយ និងជ្រុងមួយទៀតមានចងប៉េងប៉ោងតូចធំដោយមានសរសេរពាក្យ Happy Anniversery នៅលើផ្ទាំងពណ៌សមួយផងនោះ ធ្វើឱ្យតារាសម្តែងស្រីចង្កេះមួយក្តាប់ Maidavikah ញញឹមបិទមាត់មិនជិតឡើយ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រតារាប្រុសស្រីទាំង ២នេះលួចញញឹមខ្លាំងបំផុតនោះគឺស្នេហាអ្នកទាំង ២នៅតែផ្អែមល្ហែមខ្លាំងបើទោះជាមកទល់ពេលនេះពួកគេបានស្រលាញ់គ្នាអស់រយៈពេល ៦ឆ្នាំហើយក៏ដោយ។ ជាក់ស្តែង Terchantavit បានសរសេរពាក្យក្នុងចិត្តរបស់លោកនៅលើគណនី IG បង្ហាញក្តីស្រលាញ់ចំពោះ Mai ថា “អ្នកជាមនុស្សជាទីស្រលាញ់ អ្នកជាពិភពលោករបស់ខ្ញុំ អ្នកជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។”

លោកបានបន្ថែមទៀតថា “កាលពី ៦ឆ្នាំមុន មនុស្សស្រីម្នាក់នេះបានចូលមកក្នុងជីវិតខ្ញុំ និងបានក្លាយជាសុភមង្គលរបស់ខ្ញុំរហូតមកទល់ពេលនេះ។ ក្រៅពីសុភមង្គលហើយ នាងគឺជាអ្នកលួងលោម និងជាមោទកភាពរបស់ខ្ញុំ។ ខ្ញុំស្រលាញ់អ្នកជាងអ្វីៗទាំងអស់នៅលើលោកនេះ អរគុណដែលនៅជាមួយខ្ញុំ”។

ទាំងអស់នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នារំភើបខ្លាំងបំផុតដោយសង្ឃឹមថា ដំណឹងល្អនឹងកើតឡើងកើតឆាប់ៗនេះខណៈ Mark Prin និង Kimberley បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នារួចរាល់ រីឯ Nadech ក៏បានសុំ Yaya រៀបរាប់ផងដែរដែលតារាទាំង ២គូនេះសុទ្ធសឹងតែជាតារាលំដាប់ជួរមុខប្រចាំប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង