×

រូបក៏សង្ហា ញញឹមក៏ស្រស់! ផាត់ តាភូ តារាប្រុសកំពុងមានទីផ្សាររហូតអាចក្តោបបានតំណែងជាតួអង្គក្នុងរឿង “នាយខ្វាក់នាយខ្វិន” ពីស្ថានីយទូរទស្សន៍ CTN

ភ្នំពេញ៖ ជឿថាមហាជនជាច្រើនប្រាកដជាបានស្គាល់តារាប្រុសរូបសង្ហា ផាត់ តាភូ ជាមិនខានដែលដំបូងឡើយគ្រប់គ្នាបានស្គាល់លោកតាមរយៈការសម្តែងរឿងខ្លីដើម្បីផ្សព្វផ្សាយផលិតផលដល់ម្ចាស់ផលិតផលណាមួយដែលលោកបានសហការការងារជាមួយ។

ពីមួយឆ្នាំទៅមួយឆ្នាំ ផាត់ តាភូ បានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើនឡើងមួយជំហានម្តងៗរហូតពេលនេះតារាប្រុសមុខស្រស់ ផាត់ តាភូ អាចក្តោបតំណែងជាតួអង្គ នាយខ្វិន ក្នុងរឿង “នាយខ្វាក់នាយខ្វិន” របស់ស្ថានីយទូរទស្សន៍ CTN ផងដែរ។

ជាមួយនឹងការសម្តែងជាតួអង្គនាយខ្វិន ផាត់ តាភូ មានភាពលេចធ្លោខ្លាំងក្នុងចំណោមតួអង្គឯទៀតដែលការសម្តែងជាតួអង្គនាយខ្វិននេះពិតជាមិនងាយស្រួលឡើយ ព្រោះជាក់ស្តែងលោកត្រូវអង្គុយបត់ជើងរបស់ខ្លួនឱ្យដូចទៅនឹងតួអង្គក្នុងរឿង ហើយគ្រប់ឈុតដែលត្រូវធ្វើដំណើរដោយខ្លួនឯងម្តងៗលោកត្រូវច្រត់ដៃទាំងសងខាងដើម្បីអូសខ្លួនទៅមុខ ដែលឈុតនេះមិនមែនជារឿងងាយស្រួលឡើយ។

ទោះជាយ៉ាងណា ផាត់ តាភូ ធ្វើបានយ៉ាងល្អ ដែលនេះគឺជាបទពិសោធការងារ និងសមិទ្ធផលធំមួយក្នុងរឿងបុរាណ “នាយខ្វាក់នាយខ្វិន” ដែលលោកទទួលបាន។ ជាមួយនឹងសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍នេះ មានផ្សាយជូនទស្សនានៅ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង