![]()
កម្សាន្ត៖ បើនិយាយពីការងារសិល្បៈរបស់ វី យ៉ារ៉ូ ក្នុងពេលបច្ចុប្បន្នឃើញថា ប្រុសស្អាតដែលមានថ្វីមាត់ចាក់ទឹកមិនលិចរូបនេះកំពុងមានភាពមមាញឹកខ្លាំងគួរឱ្យកត់សម្គាល់។ ដោយសារតែបទពិសោធយូរឆ្នាំ បូករួមនឹងភាពកំប្លុកកំប្លែងផងនោះបានធ្វើឱ្យ វី យ៉ារ៉ូ អាចក្តោបតំណែងជាពិធីករប្រចាំកម្មវិធីកម្សាន្ត “Bond for More Cambodia Night” របស់ MyTV ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ ដែលនេះជាកម្មវិធីមួយតែងនាំភាពសប្បាយរីករាយជូនដល់ទស្សនិកជនឱ្យសើចសប្បាយមិនចេះជិនណាយ។

បើទោះជាកំពុងមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងប៉ុណ្ណា ប៉ុន្តែតារាប្រុសសង្ហារូបនេះ មិនភ្លេចចំណាយពេលវេលាជាមួយអ្នកមានគុណរបស់ខ្លួនឡើយ។ ជាក់ស្តែងតាមរយៈហ្វេសប៊ុករបស់លោកបានផុសបង្ហាញភាពត្រេកអរដែលបានបំពេញតួនាទីជាកូនកតញ្ញូជូនម្តាយទៅវត្តនៅស្រុកកំណើតធ្វើអង្គកឋិនទានដែលជាទីកន្លែងម្តាយរបស់លោកប៉ងចង់ធ្វើរាប់ខែឆ្នាំមកហើយ។

គួរបញ្ជាក់ដែរថា ជាមួយនឹងការបំពេញតួនាទីជាកូនល្អបែបនេះ វី យ៉ារ៉ូ ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ។

ហ្វេនៗរបស់យ៉ារ៉ូ ប្រាកដជាដឹងច្បាស់ហើយថាពិធីករញញឹមស្រស់រូបនេះ តែងតែបង្ហាញខ្លួនក្នុងកម្មវិធី “Bond For More Cambodia Night” ដែលជាកម្មវិធីដែលទស្សនិកជនអាចស្តាប់បទចម្រៀងពីរោះៗពីតារាកិត្តិយសដែលបានចូលរួម ហើយពីមួយវគ្គទៅមួយវគ្គបានបន្ថែមនូវទស្សនីយភាពកម្សាន្តៗជាច្រើនដូចជាការសម្តែងឈុតកំប្លែងខ្លីរវាងតារាកិត្តិយស និងពិធីករ ពិធីការនីទៀតផង ហើយក៏មានវគ្គលេងហ្គេម និងវគ្គឆ្លើយសំណួរសប្បាយៗពីកម្មវិធីផងដែរ៕
