×
ព័ត៌មានថ្មី
  1. កុំឱ្យក្តីស្រមៃរបស់កូនអ្នក ត្រូវរង់ចាំយូរ!កម្មវិធី Junior MasterChef Cambodia Season 1 កំពុងបន្តដំណើរទៅកាន់ទីតាំងទី២ នៅសាលាអន្តរជាតិ Greenfield International School (Mean Chey Campus) នៅថ្ងៃទី ៤–៥ ខែមេសា
  2. ម៉ាស្ទ័រហ្គ្រាសផ្លែតធ័រ ពី Chef ហែម នាថ ឆ្ងាញ់ប្លែក ត្រជាក់ចិត្តជាមួយកម្មវិធី Cook & Chill by Cambodia Premium
  3. Junior MasterChef Cambodia រដូវកាលទី១ បន្តបង្កើតភាពរំភើប សម្រាប់ Chef តូចៗជំនាន់ថ្មី! 👩‍🍳👨‍🍳
  4. មកមើលស្នាដៃពិសេសៗរបស់ Chef តូចៗដែលបានមកដាក់ពាក្យនៅ Junior MasterChef Cambodia នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល!
  5. 🔥 ឱកាសមិនគួរឲ្យខកខានសម្រាប់កុមារកម្ពុជា! 🔥 ឥឡូវនេះ ជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយ និងអាណាព្យាបាល ក្នុងការជំរុញក្តីស្រមៃរបស់កូនៗ!

រ៉ូហ្សា មកលើកនេះកាចណាស់ ដើរលងអ្នកភូមិបះសក់ក្នុងរឿងថ្មី “ដើមចេកជ្វា”

ភ្នំពេញ៖ ធ្លាប់តែឃើញការសម្តែងរបស់តារាស្រីវ័យក្មេង អឿន រ៉ូហ្សា ក្នុងរឿង “ទេពធីតាព្កុលមាស” ដែលធ្លាប់ចាក់ផ្សាយនៅ CTN កន្លងមកជាតួអង្គស្លូតបូតនោះ ប៉ុន្តែមកលើកនេះជាមួយរឿងភាគបុរាណថ្មី “ដើមចេកជ្វា” ឯណេះវិញ រ៉ូហ្សា មិនស្លូតដូចរឿងមុនឡើយ ដែលលើកនេះនាងបានសម្តែងជាតួអង្គខ្មោចដើមចេកជ្វាដើរលងបន្លាចអ្នកភូមិឡើងភ័យបះសក់តែម្តង។

គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកក៏អាចដឹងថា រ៉ូហ្សា ក្នុងរឿង “ដើមចេកជ្វា” កាចមិនធម្មតាឡើយ ទម្រាំបានទស្សនាខ្សែរឿងទាំងមូលទៀតជឿថា អ្នកនិយមទស្សនាភាពយន្តបែបរន្ធត់ប្រាកដជាពេញចិត្តជាក់ជាមិនខាន។ ចង់ដឹងថារឿង សាច់រឿង “ដើមចេកជ្វា” មួយនេះមានដើមហេតុអ្វីទើបធ្វើឱ្យតួអង្គ រ៉ូហ្សា ខឹងខ្លាំងដល់ថ្នាក់ដើរលងអ្នកភូមិបែបនេះ? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាតទៅ វេលាម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេសប៊ុកផ្លូវការ CTN៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង