×

ពីរោះប៉ុណ្ណឹងហើយ បើថៅកែ ណម មិនយកធ្វើជាបុគ្គលិកទៀត ច្បាស់ជាខកបំណងមិនខាន

កាលពីរាត្រីថ្ងៃសុក្រ សប្ដាហ៍មុន ក្នុងវេទិការបស់កម្មវិធី Bond for More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ថៅកែហាង ពូណម បានជួបជាមួយស្រីស្រស់ប្រុសសង្ហាដែលជាដៃគូចម្រៀងផង និងគូជីវិតផង គឺលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ បានមកសុំការងារធ្វើជាអ្នកចម្រៀងក្នុង Pub របស់ពូណម និងបានច្រៀងឱ្យលោកថៅកែ លោក យ៉ារ៉ូ និងកញ្ញា កុសុមៈ បានស្ដាប់ដើម្បីដាក់ពិន្ទុឱ្យពួកគាត់ថែមទៀតផង។

ដូចដែលប្រិយមិត្តបានដឹងហើយថា តារាកិត្តិយសទាំងពីរដួងគឺជាគូដណ្ដឹងនឹងគ្នា ប៉ុន្តែបងប្អូនច្បាស់ជាចង់ដឹងពីជីវិតគូរបស់អ្នកទាំងពីរជាមិនខានឡើយ។ ដូច្នេះហើយទើប ពិធីករ និងពិធីការិនីរបស់ Bond for More Cambodia Night បានសួរសំណួរដ៏សាហាវៗមួយចំនួនទៅកាន់ពួកគាត់។ ក្នុងនោះ នៅពេលសួរថាតើកញ្ញា គីមមួយ ធ្លាប់យល់សប្តិឃើញលោក រតនៈ មានស្រីដែរឬទេ កញ្ញាបានឆ្លើយថា៖ “ធ្លាប់។ ពេលខ្លួនភ្ញាក់មកឡើងញ័រសាច់ហ្មងហា៎។ ខឹងៗហើយស៊ើបអង្កេតហ្មង”។ ចំណែកលោក រតនៈ សារភាពថា បញ្ហានេះពេលខ្លះក៏មានការថ្នាំងថ្នាក់គ្នាខ្លះដែរ ប៉ុន្តែជីវិតគូគឺបែបនេះ។

នៅមានសំណួរជាច្រើនទៀត ដែលបងប្អូនមិនបានដឹងពីអ្នកទាំងពីរ ហើយពួកគាត់ ក៏បានលើកយកបទចម្រៀងយ៉ាងពីរោះៗ ដើម្បីយកមកបកស្រាយជូនប្រិយមិត្តផងដែរ។ ដូច្នេះប្រិយមិត្ត អាចចូលទៅទស្សនាវីដេអូរបស់ Bond for More Cambodia Night កាលពីសប្ដាហ៍មុន នៅខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់ និងទទួលបានការកម្សាន្តរីករាយពីកម្មវីធីដ៏ពិសេសមួយនេះ។

កម្មវិធី Bond for More Cambodia Night មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់យប់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង