×

បាយពងទាដែលមិនសូវមានអ្នកអើពើបានក្លាយជាមុខម្ហូបដែលមានអ្នកកម្ម៉ង់ច្រើនបំផុតដោយសារ Lisa

ថៃ៖ វីដេអូបាយពងទាក្រឡុកដែល លីសា បានចម្អិនផ្ទាល់ដៃពេលផ្តល់បទបម្ភាសន៍ជាមួយ Spotify អបអរការទទួលបានការទស្សនាបទចម្រៀង ‘MONEY” របស់នាងមានអ្នកទស្សនា ១ពាន់លានដង។ បាយពងទាក្រឡុកដែលជាមុខម្ហូបសាមញ្ញ និងងាយស្រួលបំផុតបានក្លាយជាមុខម្ហូបដ៏ពេញនិយមបំផុតនៅប្រទេសថៃនាពេលបច្ចុប្បន្នដោយសារឥទ្ធិពល លីសា តែម្នាក់ដែលនាងបានបញ្ជាក់ថា បាយពងទាក្រឡុកនេះគឺជាមុខម្ហូបដែលនាងចូលចិត្តញ៉ាំដែលថៃហៅថា “Khai Jiao”។

តាមរយៈបទសម្ភាសន៍ជាមួយអ្នកលក់ម្ហូបនៅផ្សារ Din Daeng ស្ថិតនៅស្រុក Khon Kaen បានឱ្យដឹងថា ពីមុនម្ហូបដែលគាត់លក់ត្រូវការប្រើស៊ុតតែ ៥-៦គ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះគាត់ត្រូវការជំនួយការរត់ទៅទិញស៊ុតមកទុកប្រចាំក្នុងហាងដែលចម្អិនស្ទើរមិនទាន់ដោយសារភ្ញៀវសម្រុកកម្ម៉ង់បាយពងទាក្រឡុកច្រើនលើសលប់ពេក។ ដោយសារវីដេអូរបស់ លីសា បានធ្វើឱ្យមុខម្ហូបសាមញ្ញមួយនេះទទួលបានការពេញនិយមបំផុតរហូតដល់ម្ចាស់ហាងនិយាយថា ចង់អញ្ជើញ លីសា មកញ៉ាំនៅកន្លែងគាត់ឥតគិតថ្លៃទៀតផង។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយឡើយដែលឥទ្ធិពលរបស់តារាចម្រៀងស្រីរូបនេះធ្វើឱ្យកក្រើកមិនថារបស់របរប្រើប្រាស់ ហាងដែលនាងចូលញ៉ាំអាហារ និងមុខម្ហូបឡើយ ពោលតារាស្រីរូបនេះតែងធ្វើឱ្យទំនិញទាំងនោះត្រូវបានលក់អស់គ្មានសល់ត្រឹមរយៈពេលខ្លីបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង