×

Bond for More Cambodia Night សប្ដាហ៍នេះប្រជុំតារាសំឡេងផ្អែម ថែមការសម្ដែងរួមគ្នាយ៉ាងពិសេសនៅ MyTV

កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond for More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានដំណើរការមកដល់សប្ដាហ៍ទី៧ហើយ ដោយសប្ដាហ៍នេះនឹងមានតារាកិត្តិយសដ៏ពិសេសចំនួន ២ដួងត្រៀមខ្លួនចូលមកអង្រួនវេទិកាជាមួយនឹងសំនៀងដ៏ផ្អែម ក្លែមជាមួយនឹងការលេងល្បែងកម្សាន្ត និងការសួរសំណួរដ៏ព្រឺព្រួចរបស់ពីធិករ និងពិធីការិនី ដែលញ៉ាំងបរិយាកាសនៃកម្មវិធីឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។

ជាការពិត នៅរាត្រីថ្ងៃសុក្រនេះ ប្រិយមិត្តរបស់ MyTV នឹងបានជួបជាមួយកំពូលតារាចម្រៀង ២ ដួង គឺលោក នូ ឧសភា និងកញ្ញា ប្រេម៉ា បានត្រៀមចម្រៀងជាច្រើនបទ ដើម្បីបកស្រាយជូនបងប្អូនសណ្ដាប់នៅក្នុងរាត្រីដ៏វិសេសវិសាលនេះ។

បុរសសង្ហា នូ ឧសភា ដែលកំពុងមានទីផ្សារខ្ពស់ក្នុងវិថីសិល្បៈ ពិសេសការចេញបទចម្រៀងមួយបទមានចំណងជើងថា “វង្វេង” នៅក្នុងខ្សែភាពយន្តដ៏ល្បី បានរួមចំណែកនៅក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់បណ្ដាប្រទេសនានានៅក្នុងតំបន់។

ចំណែកឯដៃគូរបស់គាត់នៅក្នុងកម្មវិធី Bond for More Cambodia Night របស់ MyTV គឺកញ្ញា ប្រេម៉ា ក៏មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យផងដែរ។ កញ្ញាតែងតែបញ្ចេញបទចម្រៀង Cover នៅលើបណ្ដាញសង្គមនានា ដោយទទួលបានការកោតសរសើរថាមានសំឡេងផ្អែម ហើយថែមទាំងមានកាយវិកាដ៏សែនឃ្យូតទៀតផង។

អ្នកទាំងពីរក៏បានត្រៀមខ្លួនរួចរាល់ដែរសម្រាប់ការឆ្លើយនូវសំណួរដ៏ព្រឺព្រួចរបស់លោក យ៉ារ៉ូ និងកញ្ញា កុសុមៈ អមដោយការលេងសើចពាក្យសម្ដីជាមួយតារាកំប្លែងពហុជំនាញ ពូណម ធ្វើឱ្យប្រិយមិត្តបាត់អស់ការនឿយហត់ពីការងារពេញមួយសប្ដាហ៍កន្លងមក។

ការកម្សាន្ត និងភាពសប្បាយរីករាយទាំងអស់នេះ នឹងត្រូវបង្ហាញជូនប្រិយមិត្តនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាយប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ។ ដូច្នេះសូមបងប្អូនរង់ចាំទស្សនាកុំបីខាន!

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង