×

បាត់មុខមួយរយៈ ជេ ឡេង និងសារាយ សក្ខិណា ត្រៀមមកបញ្ចេញថ្វីដៃចម្អិនម្ហូបនៅ Chef Race by IZE

បន្ទាប់ពីសំងំលាក់ខ្លួនមួយរយៈ តារាសម្ដែងដែលប្រិយមិត្តកោតសរសើរពីសម្រស់ស្រស់ស្អាតពីធម្មជាតិ ជេ ឡេង និងសារាយ សក្ខិណា នឹងចូលខ្លួនមកកាន់ការប្រកួតធ្វើម្ហូបរបស់កម្មវីធី Chef Race by IZE នាថ្ងៃសៅរ៍ សប្ដាហ៍នេះ ដើម្បីបញ្ចេញស្នាដៃចម្អិនម្ហូប ថ្វីមាត់ក្នុងការទាញ់ទាញអតិថិជន និងការតុបតែងតាំងលក់ម្ហូបដែលប្រកបដោយភាពច្នៃប្រតិដ្ឋ។

ជាការពិត តារាកិតិយសទាំងពីរដួងរបស់កម្មវិធីប្រកួតធ្វើម្ហូបដ៏ជក់ចិត្ត Chef Race by IZE នៅសប្ដាហ៍ទី១០នេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបទពិសោធនៅក្នុងផ្ទះបាយទៀតផង ហើយពួកគាត់នឹងសហការជាមួយចុងភៅអាជីពដើម្បីជួយលើកឱជារសនៃមុខម្ហូបរបស់ពួកគាត់ឱ្យកាន់តែឆ្ងាញ់ និងមានសោភ័ណភាពបន្ថែមមួយកម្រិតទៀត។

នៅសប្ដាហ៍នេះ ជេ ឡេង មានទំនុកចិត្តខ្ពស់ក្នុងការដណ្ដើមយកជ័យលាភីលេខ១ដោយសារមានការជួយជ្រោមជ្រែងពីសំណាក់ Chef ម៉ៅ មុត ដែលមានបទពិសោធយូរឆ្នាំក្នុងវិស័យម្អូបអាហារ ដោយអ្នកទាំងពីរនឹងប្រកួតតំណាងឱ្យក្រុម IZE ។ ចំណែក សារាយ សក្ខិណា ទោះបីជាធ្លាប់ជាមេផ្ទះក៏ដោយ ក៏នៅតែត្រូវការជំនួយពី Chef ម្នាក់ ដើម្បីធ្វើឱ្យមុខម្ហូបរបស់ខ្លួនកាន់តែឆ្ងាញ់បន្ថែមទៀត ហើយគាត់នឹងចាប់ដៃគូជាមួយលោក លីវ អំណត់ នៅក្នុងក្រុម EXPREZ ។

ក្រុមទាំងពីរ នឹងប្រកួតជាមួយក្រុម CAMBODIA ដែលមានការអញ្ជើញចូលរួមពីលោក ចន អាឡិចដាហ្វី ដែលជាតារាកិត្តិយសម្នាក់ទៀតនៅសប្ដាហ៍នេះ ជាមួយនឹង Chef ញាន ចំរុង ។ មែនទែនទៅ ក្រុម CAMBODIA ជាក្រុមខ្លាំងប្រចាំកម្មវិធី Chef Race by IZE ដែលឈ្នះចំនួន ៧ ដងរួចមកហើយ ក្នុង ៩ សប្ដាហ៍កន្លងទៅ។

រង់ចាំអ៊ុតមើលទាំងអស់គ្នាណា៎ ថាតើរវាងក្រុម CAMBODIA, IZE និង EXPREZ ក្រុមមួយណា នឹងក្លាយជាម្ចាស់ជ័យលាភីនៅសប្ដាហ៍ទី១០នេះ? តើក្រុមនីមួយៗមានការច្នៃប្រតិដ្ឋខ្ពស់កម្រិតណា សម្រាប់មុខម្ហូបដែលពួកគាត់ចាប់ឆ្នោតបាន?

Chef Race by IZE សប្ដាហ៍ទី១០ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ចាប់ពីម៉ោង ១១ព្រឹកដល់ ១២ថ្ងៃត្រង់៕


   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង