×

តិចមើល Park Min Young មិនស្គាល់ខណៈតារាស្រីរូបនេះនៅសល់ត្រឹម ៣៧គីឡូក្រាមដើម្បីថតរឿងថ្មីជាតួអ្នកជំងឺ

កូរ៉េខាងត្បូង៖ ជាតារាសម្តែងលំដាប់ជួរមុខប្រចាំកូរ៉េខាងត្បូង តារាស្រី Park Min Young កំពុងធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងថ្មីជាមួយរូបរាងស្គមស្គាំងនៅសល់ត្រឹម ៣៧គីឡូក្រាមប៉ុណ្ណោះ។

រូបភាពមួយសន្លឹកដែលតារាស្រីត្រកូល Park រូបនេះស្គមឡើងផតមុខជាមួយទឹកមុខស្លេកស្លាំង គឺជារូបភាពមួយនៅក្នុងភាពយន្តថ្មីរបស់នាង “Marry My Husband” ជាតួអង្គស្រីម្នាក់ដែលកំពុងបៀមទុក្ខជាមួយជំងឺមហារីក បែរស្ងាត់ៗត្រូវស្វាមីវាយប្រហារផ្លូវចិត្តនៅពេលដឹងថា មនុស្សប្រុសដែលនាងរៀបការជាមួយមានចិត្តមិនស្មោះត្រង់លួចទាក់ទងជាមួយស្រីថ្មីខណៈនាងកំពុងមានជំងឺបែបនេះ។

ជាមួយរូបភាពមួយសន្លឹកក្នុងរឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមើលតារាស្រីរូបនេះមិនស្គាល់ឡើយ ដ្បិតតួអង្គលើកនេះប្លែកជាងរាល់ដងដោយ Park Min Young ផ្លាស់ប្តូររូបរាងទាំងស្រុងដើម្បីតម្រូវទៅតាមសាច់រឿងថ្មីរបស់នាងដែលត្រៀមសម្រាប់អ្នកគាំទ្រក្នុងឆ្នាំ ២០២៤ ឆាប់ៗនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង