×

បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Bond for More Cambodia Night ដែលជាកម្មវិធីតន្ត្រីបែបអាឃូស្ទីកដ៏ពេញនិយមនៅក្នុងស្រទាប់យុវវ័យ ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នឹងពាំនាំនូវតារាចម្រៀងដ៏ល្បីចំនួន ២ រូប គឺ កញ្ញា បាន មុន្នីល័ក្ខ និង លោក ដា ភ្លេច មកកាន់វេទិកាតន្ត្រីដ៏អស្ចារ្យនៅរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីបំពេអារម្មណ៍របស់ទស្សនិកជនរបស់ MyTV ។

តារាកិត្តិយសទាំងពីរដួង នឹងលើកយកបទចម្រៀងសរុបចំនួន៦បទ ដើម្បីជាចំណងដៃសម្រាប់ប្រិយមិត្តស្ដាប់កម្សាន្ត ក្នុងនោះពួកគាត់ម្នាក់ៗ នឹងបកស្រាយចំនួន ២ បទ និងច្រៀងរួមគ្នាចំនួន ២បទផងដែរ។ វានឹងក្លាយជារាត្រីដែលពុំអាចបំភ្លេចបាន ដោយកញ្ញា បាន មុន្នីល័ក្ខ និងលោក ដា ភ្លេង នឹងពាំនាំនូវស្ទីល និងបទចម្រៀងដ៏ពេញនិយមរបស់ពួកគាត់មកចែកជូនបងប្អូន ពិសេសមិត្តៗយុវវ័យតែម្ដង។

អ្វីដែលកាន់តែពិសេសទៀតនោះនៅក្នុងកម្មវិធី Bond for More Cambodia Night ពិធីករ និងពិធីការិនីទាំងពីររូប ក៏បានត្រៀមសំណួរដែលជាចំណាប់អារម្មណ៍របស់ហ្វេនៗរបស់កញ្ញា បាន មុន្នីល័ក្ខ និងលោក ដា ភ្លេង ដើម្បីធ្វើការជីកកកាយពីរឿងរ៉ាវជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងអាជីពសិល្បៈរបស់ពួកគាត់ថែមទៀតផង។ ការលេងល្បែងកម្សាន្ត អមជាមួយនឹងវត្តមានរបស់តារាកំប្លែង ពូណម នឹងផ្ដល់ជូននូវភាពសប្បាយរីករាយថែមមួយកម្រិតទៀត។

រាត្រីដ៏វិសេសវិសាលនេះ នឹងមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នៅរាត្រីថ្ងៃសុក្រ ថ្ងៃទី១ ខែធ្នូ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង