×

ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ

ថៃ៖ Patnapapa ត្រូវបានអ្នកគាំទ្រអាណិតស្ទើរខ្លោចចិត្តបន្ទាប់ពីទទួលដំណឹងថា Benz ដែលជាអតីតស្វាមីត្រូវជាប់ពន្ធនាគារពាក់ព័ន្ធករណីជួញដូរថ្នាំញៀនដែលធ្វើឱ្យតារាស្រីរូបនេះខូចចិត្តជាខ្លាំង តែនាងត្រូវព្យាយាមរឹងមាំដើម្បីជាបង្អែកសម្រាប់កូនប្រុសដែលត្រូវការទីពឹង។

យ៉ាងណាមិញ ពេលវេលាលំបាកបានកន្លងផុតទៅ និងបន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងអស់ជាច្រើនផងនោះ ទីបំផុត Pat អាចស្វែងរកបុរសម្នាក់ដែលនាងអាចកាន់ដៃសាងគ្រួសារជាមួយបានបន្ទាប់ពីមើលចិត្តថ្លើមគ្នាអស់រយៈពេល ២ឆ្នាំមកនេះ។

ក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះ Pat បានប្រកាសជាផ្លូវការថានាង និងគូស្នេហ៍ដែលមានវ័យក្មេងជាងនាង ១៤ឆ្នាំបានភ្ជាប់ពាក្យជាមួយគ្នាហើយ។ Pat បានបញ្ជាក់បន្ថែមថា នាងបានទុកពេលឱ្យខ្លួនឯងរយៈពេល ២ឆ្នាំជាមួយទំនាក់ទំនងមួយនេះដោយប្តេជ្ញាថា ប្រសិនដៃគូរបស់នាងមិនធ្វើឱ្យនាងស្រក់ទឹកភ្នែកទេនោះ បានសេចក្តីថាទំនាក់ទំនងមួយនេះនឹងអាចបន្តទៅថ្ងៃអនាគតជាមួយគ្នាបាន។

Pat បានបន្ថែមថា អតីតកាលនាងយំឆ្អែតឆ្អន់ហើយ ដូចនេះនាងមិនចង់យំដោយសារខកបំណងនឹងស្នេហាទៀតឡើយ ហើយរយៈពេល ២ឆ្នាំមកនេះគូដណ្តឹងរបស់នាងក៏មិនដែលធ្វើឱ្យនាងយំខកចិត្តដោយសារគេដែរ ដូចនេះទើបនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការដើម្បីស្វែងរកសុភមង្គលទៅថ្ងៃអនាគតជាមួយគ្នាបែបនេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង