×

ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣

ហ្វីលីភីន៖ ការចែកផ្លូវគ្នារវាងគូស្នេហ៍ដែលបានស្រលាញ់គ្នាតាំងពីវ័យជំទង់ Daniel Padilla និង Kathryn Bernardo បានធ្វើឱ្យកក្រើកពេញបណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក ដ្បិតតារាប្រុសស្រីទាំង ២នេះបានសាងចំណងស្នេហ៍ជាមួយគ្នាអស់រយៈពេល ១១ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ ភាពរឹងមាំក្នុងចំណងស្នេហ៍របស់អ្នកទាំង ២កន្លងមកមានភាពផ្អែមល្ហែមជាមួយគ្នាខ្លាំងរហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនរំពឹងចង់ឃើញថ្ងៃមង្គលរបស់ពួកគេផងដែរ។

ផ្ទុយទៅវិញ ការរំពឹងមួយនេះបានប្រែក្លាយជាការប្រកាសចែកផ្លូវគ្នាទៅវិញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ម្សិលមិញនេះ ជាហេតុធ្វើឱ្យគ្រប់គ្នាដែលធ្លាប់លាន់មាត់សរសើរចំណងស្នេហ៍រឹងមាំរវាងគូស្នេហ៍មួយគូនេះមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ។ ជាធម្មតារបស់អ្នកគាំទ្រដែលចង់ដឹងពីមូលហេតុនៃការចែកផ្លូវគ្នារវាង Daniel និង Kath ដោយពួកគេបាននាំគ្នាស្រាវជ្រាវនៅលើបណ្តាញសង្គម និងប្រទះឃើញចំណុចមួយចំនួនកំពុងសង្ស័យថា Daniel កំពុងមានទំនាក់ទំនងជាមួយតារាសម្តែង និងជាតារាបង្ហាញម៉ូតម្នាក់ឈ្មោះ Andrea Brillantes។

ជាមួយរូបភាពមួយចំនួនដែលកំពុងត្រូវបានសង្ស័យថា Daniel និង Andrea ធ្លាប់ទៅកម្សាន្តនៅប្រទេសអេស៉្បាញជាមួយគ្នាដោយផ្អែមលើរូបប៉ុន្មានសន្លឹកស្ថិតនៅទីកន្លែងតែមួយ។ បើទោះជារឿងមួយនេះមិនទាន់មានការបកស្រាយច្បាស់ពីភាគីទាំង ៣ក៏ពិតមែន ប៉ុន្តែស្ថានភាពរបស់តារាស្រី Andrea កំពុងត្រូវបានគ្រប់គ្នាខឹងសម្បារលើនាងដោយពួកគេយល់ថា នាងប្រាកដជាដើមហេតុនាំឱ្យ Daniel និង Kath បែកគ្នាជាក់ជាមិនខាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង