សង្គម៖ មោទកភាពខ្លាំងបំផុតដែលសៀវភៅធ្វើម្ហូបកម្ពុជា «សោយ» ទទួលបានពានរង្វាន់ GOURMAND AWARD ដែលសារព័ត៌មានអន្តរជាតិបានដាក់រហស្សនាមឱ្យថាជា «OSCAR» ក្នុងកម្មវិធី សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក២០២៣ (BEST OF THE BEST COOKBOOK IN THE WORLD 2023) នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងចំណោមប្រទេសចូលរួមចំនួន២០៥។
ស្នាដៃសៀវភៅចំណងជើងថា «សោយ» បានទទួលនូវកិត្តិយស ដែលត្រូវបានទទួលស្គាល់ថាជាស្នាដៃ «សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក» ដែលត្រូវបានមហាជនជាច្រើនដឹងហើយថា ស្នាដៃទាំងនេះត្រូវបានចុងភៅល្បីឈ្មោះ រតនៈ ច្នៃឡើងជាច្រើនមុខ និងបាននាំម្ហូបខ្មែរជាច្រើនមុខទៅកាន់ពិភពលោកឱ្យបានស្គាល់នៅក្នុងសៀវភៅដែលមានចំណងជើង «សោយ» រហូតត្រូវបានអន្តរជាតិទទួលស្គាល់ថា ម្ហូបខ្មែរជាម្ហូបល្អបំផុតលំដាប់ពិភពលោកក្នុងឆ្នាំ ២០២៣នេះ។
គួរបញ្ជាក់ថា ចុងភៅ រតនៈ ត្រូវបានមហាជនជាច្រើនស្គាល់ហើយថាជាចុងភៅលំដាប់មួយរូបដែលបានច្នៃមុខម្ហូបប្លែកៗចែករំលែកនៅលើផេកហ្វេសបុករបស់គាត់ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានឃើញលក្ខណៈពិសេសរបស់ម្ហូបខ្មែរដែលអាចច្នៃបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ផងដែរ៕