ការរង់ចាំបានមកដល់ទៀតហើយ កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef នឹងវិលត្រឡប់មកវិញនៅលើកញ្ចក់ទូរទស្សន៍ CTN ដើម្បីផ្ដល់ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជូនដល់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៤ខាងមុខនេះ។
ប្រិយមិត្តរបស់ MasterChef មានការអន្ទះសាជាខ្លាំង បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef បានផ្លាស់ប្ដូរស្លាកសញ្ញារបស់ខ្លួននៅរសៀលថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ទំព័រហ្វេសប៊ុកផ្លូវការនេះ ត្រូវបានប្ដូរឈ្មោះជា “MasterChef CAMBODIA” ជាមួយនឹងនិមិត្តសញ្ញា MasterChef ដ៏ល្បីល្បាញផងដែរ។
ភ្លាមៗនោះ សង្កេតឃើញថា អ្នកគាំទ្រជាច្រើនបានចូលរួម Comment ជាហូរហែ ដោយចង់ទស្សនាកម្មវិធីដ៏អស្ចារ្យនេះក្នុងពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណា ក្រុមហ៊ុន CBS នឹងបង្ហាញកាលបរិច្ឆេទនៃការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ៕