×

អាថ៌កំបាំងពីឈ្មោះរបស់លោក ដាភ្លេង ត្រូវបានលាតត្រដាងនៅក្នុងកម្មវិធី Bond For More Cambodia Night

ប្រិយមិត្តប្រាកដជាស្គាល់ហើយចំពោះលោក ដាភ្លេង ដែលជាអ្នកនិពន្ធចម្រៀងផង និងជាអ្នកចម្រៀងផង ប៉ុន្តែប្រិយមិត្តប្រហែលជាមិនធ្លាប់ដឹងពីអាថ៌កំបាំងនៅពីក្រោយឈ្មោះ “ដាភ្លេង” របស់គាត់នោះទេ ដូច្នេះហើយទើបកម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានធ្វើការជីកកកាយនូវអាថ៌កំបាំងនេះឡើង ដើម្បីឱ្យបងប្អូនបានដឹង។

បើតាមលោក ដា ភ្លេង បានបញ្ជាក់ថា ឈ្មោះពិតនៅក្នុងបញ្ជីជាតិរបស់គាត់គឺ សុខ លីដា ដូច្នេះលោកបានយកពាក្យចុងក្រោយនៃឈ្មោះក្នុងបញ្ជីជាតិ “ដា” ដើម្បីភ្ជាប់ជាមួយពាក្យ “ភ្លេង”។ រីឯអត្ថន័យបង្កប់នៅក្នុងពាក្យភ្លេងនេះវិញ លោកបានបន្ថែមថា ដោយសារក្រុមគ្រួសារសាច់ញាតិរបស់គាត់ សុទ្ធតែជាអ្នកភ្លេង ក្នុងនោះជីដូនជីតារបស់គាត់ គឺជាអ្នកភ្លេងខ្មែរបុរាណ ហើយឪពុកជាអ្នកភ្លេង និងម្ដាយជាអ្នកចម្រៀង។ រីឯអ៊ុំៗរបស់គាត់ ក៏ជាអ្នកលេងហ្គីតាបាស និងវាយស្គរផងដែរ។

សម្រាប់លោក ដា ភ្លេង ផ្ទាល់ គាត់គឺជាអ្នកលេងអក ហើយពីមុនធ្លាប់ជាអ្នកភ្លេងក្នុងភោជនីយដ្ឋានមួយ ប៉ុន្តែក្រោយមកលោកក៏បាននិពន្ធបទចម្រៀងដោយខ្លួនឯង រហូតទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះពាក្យភ្លេង តំណាងឱ្យអាជីពរបស់គាត់តែម្ដង។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដាភ្លេង និងកញ្ញា បាន មុន្នីល័ក្ខ បានចូលរួមក្នុងកម្មវិធី Bond For More Cambodia Night ដើម្បីផ្ដល់ជូននូវផ្ទាំងទស្សនីយភាពដ៏ពិសេសសម្រាប់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV ដោយពួកគាត់បានលើកយកបទចម្រៀងសរុបចំនួន ៦បទ ដើម្បីយកមកច្រៀងបំពេអារម្មណ៍របស់បងប្អូននៅលើវេទិកាដ៏អស្ចារ្យមួយនេះ។

បទចម្រៀងទាំង៦ រួមមាន៖ “សុំទោសខ្លួនឯង” និង “ចំណតមនុស្សសាវ៉ា” បកស្រាយដោយលោក ដាភ្លេង បទ “នឹកប្រពន្ធផង” និង “ទោះជាស្នេហ៍ Private ក៏បាន” ច្រៀងដោយកញ្ញា បាន មុន្នីល័ក្ខ និងបទ “ស្នេហ៍ឥតន័យ” និង “ចម្រៀងស្នេហា” ដែលជាការបកស្រាយរួមគ្នារបស់តារាកិត្តិយសទាំងពីរដួង។

បើសិនជាប្រិយមិត្តមិនបានទស្សនាកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុនទេនោះ បងប្អូនអាចចូលទៅទស្សនានៅក្នុងវីដេអូខាងក្រោមនេះបាន។

កម្មវិធីនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុក CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង