កូរ៉េខាងត្បូង៖ ថ្ងៃដែលអ្នកគាំទ្រក្រុម BLACKPINK ទន្ទឹងរង់ចាំយ៉ាងអន្ទះសា ពេលនេះបានមកដល់ហើយដែលនៅថ្ងៃទី០៦ ខែធ្នូ នេះផលិតកម្ម YG បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនបានចចារបន្តកុងត្រាជាមួយក្រុមនារីដ៏មានឥទ្ធិពល BLACKPINK បានសម្រេចដោយពួកគេទាំង ៤យល់ព្រមបន្តកុងត្រាជាមួយផលិតកម្មនូវទឹកប្រាក់ជាង ១០លានវ៉ុន។
ខណៈពាក្យចចាមអារ៉ាមបានលេចឭថាក្រុម BLACKPINK បានដើរចេញពីផលិតកម្មដោយសម្អាងលើព័ស្តុតាងមួយចំនួននោះ ខាងផលិតនៅតែមិនមានសកម្មភាពអ្វីទាំងអស់ដោយគ្រប់យ៉ាងស្ថិតក្រោមការចចារគ្នាបន្ទាប់ពីកុងត្រាចាស់រវាង YG និង BLACKPINK បានបញ្ចប់ទៅកាលពីខែសីហា កន្លងទៅ។
អ្នកគាំទ្រ BLACKPINK មានក្តីបារម្ភជាខ្លាំងដោយពួកគេមិនចង់ឃើញការរំសាយក្រុមរបស់ក្រុមនារីល្បីមួយនេះដូចកាលក្រុម 2NE1 រំសាយនោះឡើយ។ យ៉ាងណាមិញ ពេលនេះគ្រប់យ៉ាងត្រូវបានបញ្ចប់មន្ទិលក្រោយ YG បានប្រកាសជាផ្លូវការហើយថា BLACKPINK ទាំង ៤សម្រេចចិត្តចុះកុងត្រាថ្មីជាមួយផលិតកម្ម នេះបើយោងតាមសារព័ត៌មាន allkpop៕