
ក្នុងរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ កាន់តែពិសេសថែមទៀតហើយជាមួយនឹងវត្តមានរបស់តារាកិត្តិយសល្បីៗប្រចាំផលិតកម្មសាន់ដេ ដែលនឹងចូលខ្លួនមកបំពេអារម្មណ៍របស់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV តាមរយៈបទចម្រៀងពីរោះៗនៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ។
បងប្អូននឹងបានភ្ញាក់ផ្អើលជាមួយនឹងការបកស្រាយបទចម្រៀង ក៏ដូចជាការលេងល្បែងកម្សាន្ត និងវគ្គសួរសំណួរដ៏ព្រឺព្រួចទៅកាន់តារាកត្តិយសទាំងពីរដួង រួមមាន លោក ចឺម និងអ្នកនាង វីរៈ និច្ច ពីសំណាក់លោក យ៉ារ៉ូ និងកញ្ញា សុភ័ក្រ កុសុមៈ។ ហើយអ្វីដែលកាន់តែប្លែកទៀតនោះ គឺតារាកំប្លែងពហុជំនាញ ពូណម នឹងមានអ្វីថ្មីដើម្បីធ្វើឱ្យបងប្អូនសើចរហូតដល់រឹងពោះ នៅពេលដែលប៉ះជាមួយតារាកិត្តិយសទាំងពីរដែលពួកគាត់មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវោហាសព្ទចាក់ទឹកមិនលិចទៀតផង ពិសេសគឺ នាយ ចឺម តែម្ដង។
ប្រិយមិត្តរបស់ Bond For More Cambodia Night ច្បាស់ជាចង់ដឹងថា តើនៅក្នុងរាត្រីថ្ងៃសុក្រដ៏ពិសេសនេះ ទាំងតារាកិត្តិយស ពិធីករពីធីការិនី និងតារាកំប្លែងប្រចាំកម្មវិធី នឹងមានអ្វីប្លែកមកចែកជូនបងប្អូនហើយមែនទេ? ផ្ទាំងទស្សនីយភាពនៃសំណើចមិនចេះរីកស្ងួតនិងការកម្សាន្តដែលពុំអាចបំភ្លេចបាននេះ គឺមានតែមួយគត់នៅក្នុងកម្មវិធី Bond For More Cambodia Night ។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៎! កម្មវិធីនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី៨ ខែធ្នូ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”