
អាមេរិក៖ ចាប់តាំងពីប្រលូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៤ មកតារាចម្រៀង Taylor Swift ទទួលបានការគាំទ្រដោយអ្នកគាំទ្រនាងស្គាល់ច្បាស់ពីតារាស្រីរូបនេះតាមរយៈបទចម្រៀង “You Belong With Me” គិតមកទល់ពេលនេះជិត ២ទសវត្សរ៍ហើយប៉ុន្តែ Taylor នៅតែអាចឈរឈ្មោះយ៉ាងរឹងមាំរហូតទទួលបានរហស្សនាមថា “country music princess”។

ប្រជាប្រិយភាព និងសមត្ថភាពរបស់ Taylor Swift បានធ្វើឱ្យតារាស្រីរូបនេះឈ្នះ Grammy Awards រហូតដល់ ១២ឯណោះ។ សមិទ្ធផលរយៈពេលជិត ២ទស្សវត្សរ៍នេះបានធ្វើឱ្យតារាចម្រៀងលំដាប់ជួរមុខរូបនេះជាប់ឈ្មោះជាសេដ្ឋីនីកាលពីខែតុលា ឆ្នាំ២០២៣ នេះដោយទ្រព្យសម្បត្តិរបស់នាងសរុបមានដល់ ១.១ពាន់លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes។

ជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង Taylor Swift តែងគិតគូរការធ្វើសប្បុរសធម៌ដោយនាងបានចាយប្រាក់ផ្ទាល់ខ្លួនជួយអង្គការទៅលើបញ្ហាគ្រោះធម្មជាតិ បង្កើតមជ្ឈមណ្ឌលអប់រំ និងឧត្ថម្ភអាហាររូបករណ៍ដល់សាលារដ្ឋនៅទីក្រុងញូយ៉ក ការឧត្ថម្ភទៅដល់ food banks ក៏ដូចជាសកម្មភាពសប្បុរសធម៌ជាច្រើនទៀតដែលស្ថិតក្នុងស្ថានភាពដ៏ពិបាក៕