
ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កម្មវិធី Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER តែងតែមានអ្វីដែលថ្មីប្លែកដើម្បីចែកជូនទស្សនិកជនរបស់ MyTV ដែលទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER ហើយកាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន ក៏មិនខុសពីរាល់ដងដែរ ដោយកម្មវិធី បានផ្ដល់ជូននូវចំណីចក្ខុដ៏សប្បាយរីករាយជូនដល់ប្រិយមិត្ត។

គ្រាន់តែឡើងដល់វេទិការបស់ Bond For More Cambodia Night ភ្លាម តារាកិត្តិយសទាំងពីរដួង ពោលគឺលោក ចឺម និងអ្នកនាង វីរៈ និច្ច បានប៉ះពាក្យសម្ដីដោយកាច់កុងគ្នាបែបលេងសើចជាមួយនឹងលោក យ៉ារ៉ូ និងកញ្ញា កុសុមៈ ធ្វើឱ្យថៅកែ ណម ត្រូវចូលទៅសម្របសម្រួលភ្លាមៗ។ យ៉ាងណាមិញ នេះគ្រាន់តែជាការលេងសើចដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីទាំងមូល ឱ្យកាន់តែមានភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀតតែប៉ុណ្ណោះ។

បន្ទាប់មក កម្មវិធីបានចូលដល់វគ្គបកស្រាយបទចម្រៀងពីសំណាក់តារាកិត្តិយសនីមួយៗ ដែលបានលើកយកបទចម្រៀងល្បីៗរបស់ខ្លួន ដើម្បីច្រៀងទោលម្នាក់ ២ បទ និងបានបកស្រាយរួមគ្នា ២ បទទៀត ដែលសុទ្ធសឹងជាបទចម្រៀងដ៏ពេញនិយមពីអតីតកាល។ ជាមួយគ្នានេះដែរ ពិធីករ ពិធីការិនី ក៏បានសួរសំណួរដ៏រសើបមួយចំនួនទៅកាន់លោក ចឺម ដែលល្បីរឿងមានសង្សារច្រើននោះ ធ្វើឱ្យលោក ចឺម គាំងនឹងសំណួរតែម្ដង។
ចង់ដឹងថា តើ យ៉ារ៉ូ និង កុសុមៈ បានសួរសំណួរអ្វីខ្លះទៅកាន់លោក ចឺម និងអ្នកនាង វីរៈ និច្ច? ចម្លើយមាននៅក្នុងវីដេអូ Bond For More Cambodia Night នៅខាងក្រោម។
កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាលថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
