×

កៀកថ្ងៃចូលរោងជ័យ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូប Pre-Wedding យ៉ាងផ្អែមល្ហែម

ភ្នំពេញ៖ ថ្ងៃពិសេសរបស់ស្រីស្អាតដែលជាពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែកៀក ធ្វើឱ្យអារម្មណ៍តារាស្រីរូបនេះធ្លាប់បង្ហាញឱ្យដឹងថា ជាខែដែលនាងបុកពោះខុសធម្មតា។ យ៉ាងណាមិញ នៅសល់មិនប៉ុន្មានថ្ងៃទៀត ហ៊ិន ច័ន្ទនីរ័ត្ន នឹងត្រូវកាន់ដៃអនាគតស្វាមីចូលរោងជ័យហើយ ប៉ុន្តែមុននឹងថ្ងៃពិសេសមកដល់ ស្រីស្អាតរូបនេះបានបញ្ចេញរូបថត Pre-Wedding មួយចំនួនយ៉ាងស្រស់ស្អាតធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាលាន់មាត់សរសើរពីគូស្នេហ៍មួយនេះជាខ្លាំងផងដែរ។

បានសាងគ្រួសារជាមួយបុរសដែលខ្លួនស្រលាញ់ ធ្វើឱ្យពិធីការិនីធ្មេញច្រពឹសរូបនេះញញឹមបិទមាត់មិនជិតឡើយ។ ចង់ដឹងថា ហ៊ិន ច័ន្ទនីរ័ត្ន និងអនាគតស្វាមីស្រស់ស្អាត និងមានស្នាមញញឹមពោរពេញដោយសុភមង្គលប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង