×

ធ្លាប់ជាតួឯកក្នុងរឿងរបស់ CTN លោកសេម នឹងដឹកដៃកញ្ញា លាង សុផាឡែន មកកាន់កម្មវិធី Bond For More Cambodia Night នៅថ្ងៃសុក្រសប្ដាហ៍នេះ

តារាប្រុសរូបរាងសង្ហា និងមានទឹកដមសំឡេងស្រទន់ធ្វើឱ្យនារីៗលង់ស្នេហ៍ លោក សេម បានត្រៀមខ្លួនរួចរាល់នៅក្នុងការដឹកដៃ កញ្ញា លាង សុផាឡែន ចូលមកកាន់វេទិកាដ៏អស្ចារ្យរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។

ប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំលោក សេម ដែលធ្លាប់សម្ដែងជាតួឯកនៅក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN កាលពី៥ឆ្នាំមុន ក្រោមចំណងជើងថា “ឆន្ទា” ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ មិនត្រឹមតែមានសមត្ថភាពសម្ដែងប៉ុណ្ណោះទេ លោក សេម ថែមទាំងជាតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅ ដែលអាចធ្វើឱ្យគាត់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។

បន្ថែមលើការសម្ដែងជាតួឯកប្រុស លោក សេម ក៏ជាម្ចាស់បទចម្រៀង “ធ្វើតាមបេះដូង” នៅក្នុងរឿង “ឆន្ទា” ថែមទៀតផង។ ក្រឡេកទៅកាន់ ដៃគូរបស់គាត់នៅក្នុងរាត្រីដ៏វិសេសវិសាលរបស់ Bond For More Cambodia Night វិញ គឺកញ្ញា លាង សុផាឡែន គឺជាតារាមានឈ្មោះបោះសំឡេងជាយូរមកហើយ ជាមួយនឹងបទចម្រៀងល្បីៗដែលផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង។

ថ្មីៗនេះ កញ្ញា សុផាឡែន បានបង្ហើបថាកំពុងហាត់បទចម្រៀងថ្មី ដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។ ជាក់ស្ដែង កញ្ញាទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ “កំពុងតែហាត់បទចម្រៀងថ្មី និងមើលប៉ារ៉ូសុខៗ គិតថាបទនេះចាក់ចំអារម្មណ៍ម្ល៉េះ។ បងប្អូនអាចទាយលេងៗបានទេ តើចំណងជើងអ្វី?”

ទាំងលោក សេម និងកញ្ញា សុផាឡែន នឹងពាំនាំនូវបទចម្រៀងពីរោះៗជាច្រើនបទដើម្បីយកមកបកស្រាយជូនប្រិយមិត្តនៅលើវេទិកាដ៏អស្ចារ្យរបស់កម្មវិធី Bond For More Cambodia Night នាថ្ងៃសុក្រ ទី១៥ ខែធ្នូ ចាប់ពីម៉ោង ៨ យប់តទៅ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER ។ ដូច្នេះសូមរង់ចាំទស្សនាកុំបីខានណា៎!

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង